Liverpool បានដាក់តម្លៃខ្លួន Sadio Mane ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ប្រមាណ ១៤០លានផោនផ្ទុយទៅវិញ ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអេហ្សីប Mohamed Salah គួរតែជាកីឡាករដែលត្រូវលក់ចេញរឺប្តូរជាមួយ កីឡាករឆ្នើមណាម្នាក់ដូចជា Jadon Sancho របស់ក្លឹប Dortmund ច្រើនជាង។ ការលើកឡើងខាងលើនេះគឺយោងតាមសម្តីលោក Don Hutchison អតីតខ្សែបម្រើហង្សក្រហម Liverpool បានអះអាងដូច្នេះប្រាប់ ESPN FC។
លោក Hutchinson បន្តថាៈទម្រង់លេងរបស់ Salah ល្អសម្រាប់ការលេងបាល់តែម្នាក់ឯងគឺការបណ្តើរ និងញ៉ាក់បាល់ព្រមទាំងការស៊ុតចំគោលដៅរបស់គេ ក៏ប៉ុន្តែសម្រាប់ការលេងជាក្រុមគឺរូបគេមិនសូវជាចូលចិត្តប៉ះរឺចែកបាល់អោយដៃគូច្រើននោះទេ។ ខុសពី Mane ដែលជាកីឡាករមានចំនុចល្អច្រើនហើយលេងមានការសហការគ្នានៅក្នុងក្រុម។
គ្រូបង្វឹកលោក Jurgen Klopp កន្លងបានព្យាយាមបញ្ចុះបញ្ចូលដើម្បីរក្សាកីឡាករឆ្នើមរបស់ខ្លួនអោយបន្តស្នាក់នៅកីឡាដ្ឋាន Anfield ស្របពេលក្លិបយក្សអេស្បាញ Real Madrid និង Barcelona មានទំនាក់ទំនងចង់បាន Mane និង Salah ដែលជាកីឡាករកំពុងបង្ហាញទេពកោសល្យល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ។
Liverpool រដូវកាល ២០១៩-២០២០ ទោះបីជារបូតពាន២ ទៅហើយក្តីក៏ស្ថានភាពពេលបច្ចុប្បន្នមិនស្ថិតនៅក្រោមសម្ពាធរឺត្រូវបង្ខំចិត្តក្នុងការចែកផ្លូវជាមួយកីឡាករឆ្នើមណាម្នាក់នោះទេ ប៉ុន្តែក្លឹបអាចនឹង ត្រូវផ្លាស់ប្តូរចិតុ្តប្រសិនជាទំនាក់ទំនងនៃការចរចារចង់បានពួកគេទំាងពីរ និងបន្តដំណើរការទៅមុខដោយរលូននោះ។
ប្រភព៖ Goal