ជាថ្មីម្តងទៀតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang កំពុងស្ថិតនៅក្នុងរ៉ាដាពីសំណាក់ក្លឹប Paris Saint-Germain។
ម្ចាស់ជើងឯក Ligue1 ចង់នាំយកកីឡាករអន្តរជាតិហ្គាបុងរូបនេះមកបំពេញតំបន់ប្រយុទ្ធប្រសិនកីឡាករឆ្នើម Edinson Cavani និង Mauro Icardi ត្រូវចាកចេញពីកីឡាដ្ឋាន Parc Des Princes នៅពេលបញ្ចប់រដូវកាលនេះ។
មិនមែនមានតែ PSG នោះទេ មានក្លឹបជាច្រើនទៀតនៅលីកកំពូលអឺរ៉ុបរួមមានដូចជាៈ Barcelona, Inter Milan និង Man.Utd ក៏សុទ្ធសឹងជាក្លឹបដែលបង្ហាញការចាប់អារម្មណ៏កីឡាករពូកែរកគ្រាប់បាល់របស់អតីតក្លឹប Dortmund រូបនេះមកជួយក្រុមរបស់ពួកគេផងដែរ។
ប្រភព៖ Goal