Manchester United ដែលមានរហ័សនាម ក្រុមបិសាចក្រហម បានប្រកាសថាពួកគេនឹងផ្ដល់ប្រាក់ឈ្នួលដូចធម្មតា ដល់សមាជិកក្រុម និងបុគ្គលិកទាំង៣ពាន់នាក់របស់ក្លឹបនេះ បើទោះជាបច្ចុប្បន្នផ្អាកគ្រប់សកម្មភាពក៏ដោយ។
សហព័ន្ធបាល់ទាត់អង់គ្លេស បានប្រកាសជាថ្មីថា នឹងផ្អាកគ្រប់សកម្មភាពបាល់ទាត់ទាំងអស់ រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ទើបសម្រេចជាថ្មីទៀត។ ការផ្អាកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 នៅអង់គ្លេស។
ហើយទោះជាលីគបានផ្អាក និងកម្មវិធីផ្សេងៗមិនដំណើរការមែន ប៉ុន្តែសម្រាប់ក្រុម បិសាចក្រហម បានប្រកាសដំណឹងល្អសម្រាប់បុគ្គលិកក្លឹបទាំងអស់ថា ពួកគេនឹងបើកប្រាក់ឈ្នួលជាធម្មតា។ ដោយការប្រកាសនេះ ធ្វើឱ្យបុគ្គលិកក្លឹបទាំងអស់សាទរជាខ្លាំង៕