នៅក្នុងទ្វីបអឺរ៉ុប ជាពិសេសសមាជិកសហព័ន្ធនៃសមាគមបាល់ទាត់អឺរ៉ុប UEFA មានតែប្រទេសបេឡារូសទេ ដែលនៅបើកដំណើរការលីគកំពូលរបស់គេធម្មតា ខណៈប្រទេសចុងៗក្រោយដូចជា រុស្ស៊ី និងទួរគី នាំគ្នាផ្អាកអស់ហើយ។
ប្រទេសអតីតរដ្ឋនៃសហភាពសូវៀតនេះ បានបកស្រាយប្រាប់ UEFA តាម Videoconference ថា ចង់ឲ្យសកម្មភាពបាល់ទាត់ក្នុងស្រុកមានដំណើរការធម្មតា ហើយព្រមទាំងដាក់ការពិនិត្យសុខភាពនៅគ្រប់ការប្រកួតទាំងអស់។
ចំណែកឯក្លឹបបាល់ទាត់ក្នុងប្រទេសក៏បានព្រមព្រៀងគ្នាថា យ៉ាងហោចណាស់មានទស្សនិកជនចូលមើលការប្រកួត នៅប្រកួតដំបូងរបស់លីគ។
នៅក្នុងបេឡារូស មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៥១ករណី ហើយប្រធានាធិបតីប្រទេសនេះណែនាំឲ្យប្រជាជនរបស់ខ្លួនផឹកស្រាវ៉ូដកា ហើយខំប្រឹងធ្វើការទៅ ចប់រឿងហើយ៕
Credit: Sabay