ប្រភពដកស្រង់សម្តីលោក Bobby Barnes អគ្គនាយករងនៃសមាគមបាល់ទាត់អាជីព (PFA) បាននិយាយថាកីឡាករនៃក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League មានឆន្ទៈនិង ធ្វើការ ប្រកួតដោយគ្មានអ្នកគាំទ្រ (Play Games Behind Closed Door) ប្រសិនវាជា ជម្រើសតែមួយ គត់ដើម្បីបញ្ចប់រដូវកាល២០១៩-២០២០នេះ។

ការប្រកួត ចុងក្រោយបង្អស់នោះគឺ Leicester ផ្តួលភ្ញៀវ Aston Villa ៤ទល់និង០ កាលពីថ្ងៃទី៩ ខែមីនា បន្ទាប់មកលីកកំពូលនៅអឺរ៉ុបដ៏ល្បីល្បាញនេះបានលើករហូតដល់ថ្ងៃទី ៣០ ខែមេសាតែត្រូវបានគេរំពឹងថានឹងត្រូវពន្យាពេលបន្តទៀតដោយសារមេរោគ Covid-១៩ នេះកំពុងបន្តរីករាលដាលស្ទើរទូទាំងទ្វីបអឺរ៉ុប។

លោក Barnes មានទំនាក់ទំនងជាប្រចាំជាមួយកីឡាករមួយចំនួនបានបន្តថាៈ​ ក្រុមកីឡាករទទួលស្គាល់ពីភាពមិនពេញចិត្តរបស់អ្នកគាំទ្រដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទីលាននាពេលឆាប់ៗនេះបាន។

ប្រភព៖ Goal