Hulk បានសម្រេចចិត្តរៀបការជាមួយក្មួយស្រីអតីតភរិយារបស់ខ្លួនបន្ទាប់ពីពួកគេទាំងពីរបានរាប់អានមើលចិត្តគ្នាអស់រយៈពេល ៣ខែមក។ អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបមាឌធំរបស់ក្រុម Porto និង Zenit Saint Petersburg ឥឡូវនេះកំពុងលេងអោយក្លឹប Shanghai SIPG នៅលីកកំពូលចិន។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ៣៣ឆ្នាំរូបនេះ បានសម្រេចកសាងសុភមង្គលថ្មីជាមួយនាង Camila Angelo បន្ទាប់ពីពួកគេចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៏តាំងពីខែធ្នូ ២០១៩ មកម្លេះ។
Hulk ខ្សែប្រយុទ្ធមានកំលាំងជើងខ្លាំងរូបនេះបានបញ្ចប់ទំនាក់ទំនងរយៈពេល ១២ ឆ្នាំជា មួយភរិយានាង Iran Angelo កាលពីឆ្នាំមុន និងឆ្លៀតទៅមានទំនាក់ទំនងជាមួយក្មួយប្រពន្ធរបស់ខ្លួនគឺនាង Camela Angelo អាយុ ៣១ឆ្នាំ និងបានជួបគ្នាក្នុងខែធ្នូខណៈដែលអ្នកទាំងពីរបានទាក់ទងគ្នាតាំងពីខែតុលា ២០១៩ មកម្លេះ។
គូស្នេហ៍មួយគូនេះបានបង្ហោះរូបភាពញាំអាហារនិងដើរកំសាន្តរួមគ្នា ជាច្រើនកន្លែងព្រមជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍។ យោងតាមកាសែតអាហ្សង់ទីន Infobae បានចុះផ្សាយថាពួកគេទាំងពីរត្រូវការរៀបការភ្លាមៗក៏ដោយសារតែ Camela ត្រូវការទិដ្ឋាការរស់នៅក្នុងប្រទេសចិនដោយស្របច្បាប់។
ប្រភព៖ Mirror