ប្រភពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថា Lionel Messi បានផ្តល់មូលនិធិចំនួន ១លានយូរ៉ូដល់ស្ថាប័ន្តគ្លីនិក និងមន្ទីរពេទ្យដែលទីកន្លែងទាំងពីរកំពុងព្យាបាល និងជួយជនរងគ្រោះដែលកំពុងឆ្លង និង ងាយរងគ្រោះដោយសារមេរោគរលាកផ្លូវដង្ហើម Covid-១៩ដែលកំពុង វាយលុកចូលទ្វីបអឺរ៉ុបជាពិសេសប្រទេសអេស្បាញ។

ថវិការបស់កំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនខាងលើនេះផងដែរក៏សំដៅជួយទៅដល់ផ្នែកវេជ្ជសាស្រ្តសម្រាប់ស្រាវជ្រាវលើមេរោគនេះដែលមានទីតាំងនៅ ទីក្រុងបាសេឡូណានៃរាជាណាចក្រអេស្បាញផងដែរ ។

មន្ទីរពេទ្យក៏បានធ្វើការថ្លែងអំណរគុណ និង បញ្ជាក់ពីទឹកចិត្តសប្បុរសរបស់ Messi នៅលើបណ្តាញទំនាក់ទំនង សង្គម Twitter ផ្លូវការរបស់ពួកគេ ស្របពេល លោក Pep Guardiola អតីតអ្នកចាត់ការក្រុម Barcelona ដែលបានផ្តល់ប្រាក់ចំនួន ១ លានយូរ៉ូផងដែរដល់ការទិញនិងផលិតឧបករណ៍វេជ្ជសាស្រ្តជាមួយនឹងយុទ្ធនាការមួយផ្សេងទៀតដែល មានមូលដ្ឋាននៅទីក្រុងបាសេឡូណាផងដែរ។

ប្រភព៖ Goal