Trent Alexander-Arnold របស់ក្រុមហង្សក្រហមLiverpol បានប្រាប់ទស្សនាវដ្តី GQ ដោយបង្ហាញពីការពិពណ៌នាដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនពីជីវិតរបស់ខ្លួននៅក្នុងវិស័យបាល់ទាត់។

ខ្សែការពារស្តាំវ័យ២១ឆ្នាំរូបនេះបន្តថាៈ នៅពេលខ្ញុំនៅកុមារភាពខ្ញុំជាហ្វេនក្លឹប Celtic ប៉ុន្តែឥឡូវនេះដោយសារតែSteven Garrardកំពុងដឹកនាំនៅទីនោះ។ ខ្ញុំនិយាយដោយអព្យាក្រឹតក្រុមដែលខ្ញុំចង់ចូលលេងបន្ទាប់នោះគឺ Barcelona ។ ខ្ញុំមានអារម្មណ៍ថាពួកគេមានតម្លៃនិងការជឿជាក់ដូចទៅនិងអ្វីដែលខ្ញុំកំពុងលេងនៅ Liverpoolដូច្នេះដែរ ។
កីឡាករអន្តរជាតិអង់គ្លេសកបានឆ្លើយតបនៅសំណួរដែលថារវាងតារាឆ្នើមLionel Messi និង Cristiano Ronaldo គឺរូបគេជ្រើសយក Messi ។កីឡាករដែលបានរីកធំធាត់ចេញពីយុវជនថ្នាលនៅទឹកដី Anfield បានបង្ហើបប្រាប់ថារូបគេស្រមើស្រមៃចង់ផ្លាស់ទៅលេងនៅលីកកំពូលអេស្បាញ La Liga និងអាឡឺម៉ង់ Bundesliga យ៉ាងហោចណាស់១រដូវកាលដែរនៅក្នុងអាជីព។

ប្រភព៖ Sport