បរទេស៖ កីឡាករ Trent Alexander-Arnold និងត្រូវខកខានបង្ហាញខ្លួនអោយតោកំណាចអង់គ្លេសសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់ ទ្វីបអឺរ៉ុបឆ្នាំ ២០២០នេះដោយសារតែបញ្ហារបួសភ្លៅ។ ខ្សែការពារស្លាបស្តាំក្រុមហង្សក្រហម Liverpool វ័យ២២ឆ្នាំរូបនេះបានផ្លាស់ចេញពីការប្រកួតមិត្តភាពកំលុងតង់ទី២ខណៈអង់គ្លេសផ្តួល អូទ្រីស១ទល់និង០កាលពីយប់ថ្ងៃ ពុធនៅឯទីក្រុង Middlebrough។

Trent Alexander-Arnold: England defender's thigh injury to be assessed,  says Gareth Southgate | Football News | Sky Sports

យ៉ាងណាមិញ Arnold បានសម្រេចចិត្តលះបង់ចូលរួមការប្រកួតព្រឹត្តការណ៏បាល់ទាត់ដ៏ធំមួយនេះ ដើម្បីព្យាបាលរបួស។ជាលទ្ធ ផល ក្រោយពីការស្កេនលើស្ថានភាពរបួសរួចមក Arnold និងត្រូវអវត្តមានព្យាបាលរបួសដោយត្រូវប្រើពេល ចន្លោះពី ៤ ទៅ ៦ សប្តាហ៍។

How Trent Alexander-Arnold has shown the drive of Steven Gerrard to build  on England boost - Liverpool FC - This Is Anfield

អ្នកចាត់ការទូទៅលោក Gareth Southgate នៅឡើយបញ្ជាក់ពីការផ្លាស់ប្តូរសមាសភាពកីឡាករខ្សែការពាររូបនេះនៅឡើយទេ ពោលគឺរង់ចាំរហូតដល់ការប្រកួតកំដៅសាច់ដុំនៅកីឡដ្ឋាន Riverside Stadium ម្តងទៀតជាមួយរូម៉ានីនៅថ្ងៃអាទិត្យនេះ៕

 

ប្រភពព័ត៍មាន៖ Goal