បរទេស៖ Trent Alexander-Arnold មានឱកាសតិចតួចក្នុងការវិលត្រឡប់មកបង្ហាញខ្លួនទាន់ពេលវិញសម្រាប់ជំនួបដ៏សំខាន់ជាមួយនឹងក្រុមកំពូលតារាង Man. City ក្នុងជំនួបដ៏សំខាន់នៅទឹកដី Etihad Stadium នាថ្ងៃទី ១០ ខែមេសា២០២២ខាងមុខនេះ។ ខ្សែការពារស្លាបស្តាំ Liverpool មានវ័យ ២៣ ឆ្នាំរូបនេះ​បាន​រងរបួសដាច់សរសៃពួរមុន ពេលអង់គ្លេសត្រៀមប្រកួតលក្ខណៈអន្តរជាតិ ប៉ុន្តែទីបំផុតក៏ត្រូវបាន ដកចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាព​ជា​មួយជម្រើសជាតិស្វីស និងកូតឌីវ័រ។

Report: Real Madrid Want To Sign Liverpool Defender Trent Alexander-Arnold  In 'Dream' Transfer Move To Join Kylian Mbappe - Sports Illustrated  Liverpool FC News, Analysis, and More

ដំបូងឡើយឆ្លើយតបបញ្ហានេះលោក Jurgen Klopp បានអះអាងថា Alexander-Arnold នឹងអវត្តមានសម្រាប់ការប្រកួតនៅសប្តាហ៍នេះដោយបានត្រឹម​អង្គុយ​ទស្សនាការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយ Watford និងជើងទីមួយក្របខណ្ឌ  Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ Benfica នៅសប្តាហ៍ក្រោយ។

Trent Alexander-Arnold insists in his love by the Barça

Alexander-Arnold ស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងAssist  ១៧លើកក្រោយបង្ហាញខ្លួនគ្រប់ក្របខណ្ដប្រកួត៣៥ដង នៅរដូវកាលនេះក្នុងនោះAssist ១១ដងនៅ Premier Leagueពោលក្នុងនាមជាខ្សែការពារគឺរកបានច្រើនជាងមិត្តជិតស្និទ្ធរួមក្រុម Mohamed Salah និង Andy Robertson ១គ្រាប់ ផងដែរ ។ បច្ចុប្បន្នLiverpool តែ​មួយ​ពិន្ទុ​តាម​ពី​ក្រោយ Man City នៅ​លើ​កំពូល​តារាង​បន្ទាប់​ពី​ក្រុម​របស់​លោក Pep Guardiola បាន​ទម្លាក់​ពិន្ទុ​ក្នុង​ការ​ប្រកួត​ស្មើ 0-0 ជាមួយ Crystal Palace កាល​ពី​ពីរ​សប្តាហ៍​មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole