បរទេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក  Jurgen Klopp បានបញ្ជាក់ថា ខ្សែការពារស្លាបស្តាំ Trent Alexander-Arnoldនិងតអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងបញ្ហារបួសសរសៃពួរ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ  ២៣ឆ្នាំ រូបនេះបានរងរបួសអំឡុងពេលប្រកួតឈ្នះArsenalនៅក្របខណ្ឌ  Premier League កាលពីថ្ងៃពុធនៅកីឡាដ្ឋាន Emirate Stadium ។

Jürgen Klopp criticises burden on top players after Alexander-Arnold injury  | Liverpool | The Guardian

វា​​ន័យ​ថា​Arnold  ​ក៏​នឹងត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​មិត្តភាព​សម្រាប់​អង់គ្លេស​ជាមួយ​នឹង​ស្វីស ព្រមទាំងកូតឌីវ័រ​នៅ​សប្តាហ៍​ក្រោយ។លោក Klopp បានបញ្ជាក់យ៉ាងដូច្នេះថាៈ “Trent មានបញ្ហាសរសៃពួរ ដូច្នេះគាត់ក៏មិនអាចជាផ្នែកមួយ​នៃក្រុម​តោ​កំណាចអង់គ្លេសនោះ​ដែរ។មិន​មែន​ជា​ដំណឹង​ល្អ​ទេ យើង​នឹងបន្តតាម​ដានថា​​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បីព្យាបាល​របួស​របស់គាត់នោះទេ”។

Trent Alexander-Arnold and Diogo Jota set for green light for Liverpool's  trip to Watford in Premier League - Eurosport

Joe Gomez និងកីឡាករជើងចាស់ James Milner គឺជាបេក្ខភាពដែលអាចនិងដាក់អោយចូលលេងជំនួស Alexander-Arnold ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ ទទួលស្គាល់ថាវាពិតជាពិបាកដែលរកកីឡាករមាន ជំនាញដូចជាArnold មកបំពេញ​តួនាទី​នៅតំបន់បម្រើ-ការពារស្លាបស្តាំដូចនេះទេ។ក្រុមដែលកំពុងប្រដេញតាមក្រុមឈរកំពូលតារាងMan.City និងត្រូវធ្វើ​ដំណើរ​ទៅធ្វើការប្រកួតជាមួយ្ Nottingham Forest នៅក្របខណ្ឌ   FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យស្អែកនេះ៕

 

ប្រភពព័ត៍មាន៖ BBC