បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថារូបលោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងថាកូនក្រុមរ​បស់ខ្លួន Trent Alexander-Arnold មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស ហើយរូបលោកមិនយល់អំពីការសម្រេចចិត្តនេះ។

Trent Alexander-Arnold's one-word verdict on Manchester City's Kevin De  Bruyne

ខ្សែការពារស្តាំវ័យ២២ឆ្នាំរូបនេះដែលធ្លាប់បានបង្ហាញខ្លួនចំនួន១២លើកក្នុងឈុតធំក្រុមជម្រើសជាតិអង់គ្លេស មិនត្រូវបានលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិ San Marino, Alania និង Poland ដោយលោក Southgate បានអះអាងថាខ្សែការពាររូបនេះបានធ្លាក់ទម្រង់លេងខ្លាំងនៅរដូវកាលនេះ។

Liverpool news: Jurgen Klopp missed Trent Alexander-Arnold's corner against  Barcelona but has now watched Divock Origi's goal 500,000 times | Goal.com

លោក Klopp បាននិយាយថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។ ប្រាកដណាស់ខ្ញុំគោរពការសម្រេចចិត្តរបស់លោក Gareth ប៉ុន្តែខ្ញុំនៅតែមិនយល់អំពីការសម្រេចចិត្តនេះ។ ខ្ញុំគឺជាគ្រូបង្វឹកខ្លួនឯង, ខ្ញុំធ្វើការសម្រេចចិត្តរាល់ថ្ងៃ, រាល់ចុងសប្តាហ៍, រាល់ពាក់កណ្តាលសប្តាហ៍អំពីការជម្រើសកីឡាករ។ ខ្ញុំតែងតែធ្វើការសម្រេចចិត្តដែលអ្នកដទៃមិនយល់។ ប្រសិនបើ Trent មិនអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសបានទេ ដូច្នេះមានន័យថាពួកគេគឺជាក្រុមដ៏សែនល្អហើយ»៕

 

ប្រភពព័ត៍មាន៖ Sportsmole