Cristiano Ronaldo ព្រមទាំងភ្នាក់ងាររបស់ខ្លួនគឺលោក Jorge Mendes បានបរិច្ចាគថវិកាទៅកាន់ទីកន្លែង២ផ្សេងគ្នាចំនួន១លានយូរ៉ូដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីត-១៩។

មូលនិធិរបស់កំពូលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ និងភ្នាក់ងារនេះនិងប្រើប្រាស់ ដើម្បីទិញសំភារៈចាំបាច់សំរាប់ ឧបករណ៏សង្គ្រោះបន្ទាន់(ICU) នៅមន្ទីរពេទ្យSanta Maria នៃទីក្រុងLisbon និងមន្ទីរពេទ្យ Santo Antonio នៅទីក្រុង Porto។

ស្រដៀងគ្នានេះដែរកាលពីថ្ងៃអង្គារកំពូលខ្សែប្រយុទ្ធ Lionel Messi និងគ្រូបង្វឹកលោក Pep Guardiola បានបរិច្ចាគថវិកាផ្សេងគ្នាចំនួន ១ លានយូរ៉ូសម្រាប់ការទិញនិងផលិតសំភារៈវេជ្ជសាស្រ្ត សំខាន់ ៗដាក់នៅ ទីក្រុងបាសេឡូណា ដើម្បីប្រយុទ្ធប្រឆាំងនិងមេរោគCovid-១៩ដែលកំពុងយាយីពិភពលោកមួយនេះ។

ប្រភព៖ Goal