លោក Luis Rubiales បានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ កាលពីថ្ងៃពុធ បានប្រកាសពីខ្សែបន្ទាត់នៃឥណទានសម្រាប់ក្លិបតូចៗ ដែលជួបការលំបាក ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា និងបានបញ្ជាក់ម្តងហើយម្តងទៀតថា លោកសង្ឃឹមថា រដូវកាលនេះ អាចបញ្ចប់ជាស្ថាពរ។

លោកក៏បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌ មានតាមអនឡាញផងដែរថា លោកចង់យកក្របខ័ណ្ឌ La Liga ដែលគ្រប់គ្រងលើក្របខ័ណ្ឌលីកកំពូល២ ដើម្បីជួយដល់ក្លិបផ្សេងៗ។ លោក Rubiales បានបញ្ជាក់ថា ក្លិបពាក់កណ្តាលអាជីព និងក្លិបមិនអាជីព ទាំងក្នុងកីឡាបាល់ទាត់បុរស និងស្ត្រី នឹងមានខ្សែបន្ទាត់ឥណទានមួយ ដែលនឹងមានរហូតដល់ទៅ៤លានអឺរ៉ូ (ស្មើនឹង៤,៣លានដុល្លារអាមេរិក) ដោយអាស្រ័យទៅលើវិក្ក័យបត្រត្រូវបង់របស់ក្លិបទាំងនោះ។

លោកបានបញ្ជាក់ថា កម្ចីផ្សេងៗ នឹងមិនយកអត្រាការប្រាក់ឡើយ និងអាចនឹងត្រូវបង់សងវិញក្នុងរយៈពេល២ឆ្នាំ។ ក្លិបមួយចំនួន កំពុងតែពិចារណាទៅលើការធ្វើការក្រៅម៉ោង ដើម្បីប៉ះប៉ូវដល់ការខ្វះចំណូល។ លោក Rubiales បានឲ្យដឹងថា លោកសង្ឃឹមថា ជំនួយនេះ នឹងជួយការពារមិនឲ្យមានការជួបវិបត្តិហិរញ្ញវត្ថុ៕

ប្រភពព័ត៌មាន៖ Channel News Asia