អភិបាលក្រុង Bergamo លោក Giorgio Gori ជឿជាក់ថាព្រឹត្តការណ៏ការប្រកួតបាល់ទាត់រវាងក្លឹប Atalanta និង Valencia នៅក្របខណ្ឌ Champion League ជើងទី២ដែលបានបញ្ចប់ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ Valencia 1 : Atalanta 4 គឺជា​មូលហេតុដែលបណ្តាលឱ្យមានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺផ្លូវដង្ហើមកូវីត-១៩ ដែល​កំពុង​វិវឌ្ឍរីករាលដាលយ៉ាងលឿន នៅ​ប្រទេស​អ៊ីតាលីនិងអេស្ប៉ាញខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសដែល​ធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​នេះ​មានចំនួន​៦៨២០​នាក់​ហើយ​គិត​ត្រឹមថ្ងៃពុធ ទី២៥ មិនា ២០២០នេះ។

Gori ត្រូវបានដកស្រង់សម្តីដោយកាសែតអេស្ប៉ាញ Marca ដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនេង ហ្វេសប៊ុកថា: ការ​ប្រកួតរវាងក្លឹបទាំងពីរគឺប្រៀបបាននិងការផ្ទុះឡើងនៃ គ្រាប់បែកជីវសាស្ត្រដូច្នេះដែរ។នៅពេលនោះយើងមិនដឹងថា​មានអ្វី​កើត​ឡើង​ទេ។ប្រសិនមេរោគនេះកំពុងតែសាយភាយរួចហើយអ្នកគាំទ្រចំនួន ៤ ម៉ឺននាក់ ពិតជាត្រូវបានចម្លងគ្នា ។

ក្លឹបទាំងពីរបានធ្វើការប្រកួតគ្នានៅទឹកដីSan Siro ក្នុងទីក្រុង Milan កាលពីថ្ងៃទី១៩កុម្ភៈ ២០២០កន្លងទៅនេះ និងមានអ្នក​ទស្សនា​គាំទ្រក្លឹបទាំងពីរកើនដល់ជាង ៤៤.០០០ នាក់ ដែលស្ទើរតែពេញកីឡាដ្ឋានហើយអភិបាលក្រុងលោក Gori យល់ឃើញ​ចំនុច​​ជួបថាបញ្ហានេះនាំឱ្យមានការរីករាលដាលនៃវីរុសដែលកំពុងគំរាមកំហែងពិភពលោក មានប្រភពចេញមកពីប្រទេសចិន​កុម្មុយ​នីស​នោះ។

ប្រភព: Dailymailsport