Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហមចង់ចុះកុងត្រាផ្ទេរយក កីឡាកររួមជាតិន័រវេ គឺ Erling Haalan ពីក្លឹប Red Bull Salzburg នៅលីកកំពូលអូទ្រីសមកកាន់ទឹកដី Old Trafford ក៏ប៉ុន្តែ អ្វីដែលចំនុចសំខាន់បំផុតនោះគឺកង្វះការគាំទ្រនិងពេញចិត្តរបស់ប្រិយមិត្តក្លឹបចំពោះខ្សែប្រយុទ្ធកំពស់ ខ្ពស់រូបនេះបានធ្វើអោយរូបគេសម្រេចចិត្តជ្រើសរើសផ្ទេរមកក្លឹប Dortmund Bundesliga ជំនួសវិញ យោងតាមការអះអាងរបស់ឪពុកកីឡាករវ័យ១៩ឆ្នាំរូបនេះ។

ឪពុករបស់ Haaland គឺលោក Alf Inge Haaland ជាកីឡាករដែលលេងប្រឈមជាមួយក្លឹប Man.Utd ជាច្រើនដងក្នុងអំឡុងពេលបុរស ៤៧ឆ្នាំរូបនេះ ធ្លាប់លេងអោយក្លឹប Leeds United នៅចន្លោះឆ្នាំ(១៩៩៧-២០០០) និង Manchester City (២០០០-២០០៣)។

លេងក្នុងទម្រង់ជាខ្សែបម្រើ-ការពារលោក Ing Haaland បានរងរបួសជង្គង់ដ៏រាំរៃ និងជារឿង សោកសៅក្នុងអាជីព បន្ទាប់ ពីរងការប៉ះទង្គិចគ្នាពីសំណាក់អតីតប្រធានក្រុមបិសាចក្រហមលោក Roy Keane ដែលនាំឱ្យរូបលោកសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់នៅត្រឹមអាយុ ៣១ឆ្នាំប៉ុណ្ណោះ។

ក្រោយផ្ទេរមកDortmund ក្នុងតម្លៃ ២០លានយូរ៉ូ Haaland រកគ្រាប់បាល់បញ្ចូលទី ១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់មុនពេលយុទ្ធនាការ Bundesliga ត្រូវបានផ្អាកដោយសារការផ្ទុះរាលដាលនៃមេរោគ Covid-១៩។

ប្រភព៖ Goal