កីឡាករ Roberto Carlos ដែលជាវីរបុរសបានជួយប្រេស៊ីលលើកពាន World Cup​ បានបង្ហើបប្រាប់អោយដឹងថាគាត់ចង់ឃើញ Neymar ផ្ទេរមកលេងអោយក្លឹប Real Madrid ជាច្រើនឆ្នាំមកហើយ។

កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតលើលោក Neymar បានសម្រេចផ្ទេរពី Barcelona ទៅចូលរួមជាមួយ Paris Saint-Germain ក្នុងឆ្នាំ២០១៧ ប៉ុន្តែកំពុងមានទំនាក់ទំនងក្នុងការវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញស្របពេលក្រុមអធិរាជស Real Madrid ក៏បង្ហាញចំណាប់អារម្មណ៏ចង់ផ្ទេរយករូបគេផងដែរ។

វីរបុរសដែលបានជួយប្រេស៊ីលលើកពាន World Cup ២០០២ Carlos បានប្រាប់ Fox Sports Radio ថា: ប្រសិនខ្ញុំជាអ្នកសម្រេចចិត្តគាត់ Neymar នឹងប្រកបអាជីពនៅ Santiago Bernabeu នេះជាយូរមកហើយ ប៉ុន្តែអាជីពសម្របខ្លួនមិនមែនជាវិធី ដែលនរណាម្នាក់ក៏ចង់បានដូចគ្នានោះទេ។

កីឡាករឆ្នើមតែងតែត្រូវបានលេងឱ្យក្លិបល្អបំផុតនៅលើពិភពលោក។ Real Madrid ជាគោលដៅនិងក្តីសុបិន្តសម្រាប់កីឡាករគ្រប់រូប។ តើអ្នកចង់ឈ្នះពានរង្វាន់ Champions League ទេ? សូមមកកាន់ Real Madrid ចុះ។

ប្រភព៖ Sportskeeda