Oscar Ustari អ្នកចាំទីក្រុម Pachuca នៅលីកកំពូលមិកស៊ិកបានបញ្ជាក់ប្រាប់ថា វាជារឿងអយុត្តិធម៌ប្រសិន Lionel Messi មិនអាចលើកពាន World Cup មុនពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ Ustari ធ្លាប់លេងក្នុងក្រុមជម្រើសជាតិជាមួយ Messi ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ នៅពេលអាហ្សង់ទីនទទួលបានមេដាយមាសនោះជឿជាក់ថាកីឡាករវ័យ ៣២ឆ្នាំ រូបនេះសមនឹងលើកពាន រង្វាន់ពិភពលោក។

នៅក្នុងជីពរបស់កំពូលខ្សែប្រយុទ្ធ ក្រុមអ្នកមានបុណ្យបាសេឡូណា បានព្យាយាមតស៊ូជួយក្រុមជម្រើស ជាតិបានត្រឹមទទួលចំណាត់ថ្នាក់លេខ២នៅព្រឹត្តការណ៏ World Cup ២០១៤ និងបានត្រឹមជាម្ចាស់ជើងឯករង Copa America នៅឆ្នាំ ២០១៥ និង ២០១៦ ហើយចំនុចខកចិត្តទាំងនេះនាំឱ្យរូបលោកបានចូលនិវត្តន៍ជាបណ្តោះ អាសន្នពីភារកិច្ចក្រុមជម្រើសជាតិម្តងរួចមកហើយ។

អតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino ថ្មីៗនេះបានបង្ហាញក្តីសង្ឃឹមថា Messi អាចដឹកនាំអាហ្សង់ទីនទទួលជ័យជំនះព្រឹត្តការណ៏ World Cup ខណៈ ដែលរូបលោកបានបង្ហាញពីក្តីសុបិន្តចង់បង្វឹក Messi នៅក្លឹបដែលមានប្រភពបណ្តុះបណ្តាលយុវជនថ្នាលគឺ Oldell’s Old Boys នៅប្រទេសអាហ្សង់ទីនផងដែរ។

ប្រភព៖ Gaol