ក្រោយបង្ហាញខ្លួនរយៈពេល ១៧ឆ្នាំ អោយក្លឹបអ្នកមានបុណ្យ Barcelona កំពូលខ្សែប្រយុទ្ធ Lionel Messi បានជួបនិងព្រឹត្តការណ៏ដ៏គួរអោយចាប់អារម្មណ៏ក្នុងអាជីពចំនួន៦ចំនុច។ គេហទំព័រ៩០min បានធ្វើការដក ស្រង់ ហេតុការណ៏ទាំង៦ចំនុចមកចុះផ្សាយដូចខាងក្រោមនេះ:

១.ឈ្នះមេដៃមាស Olympic ជាមួយក្រុមជម្រើសជាតិ

ឆ្នាំ២០០៨ ឈ្នះមេដៃមាសជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែលកំលុងពេលនោះមានកីឡាករមិត្តរួមជាតិ Pablo Zabaleta, Angel Di Maria, Javier Mascherano, Fernando Gago, Juan Román Riquelme Sergio Aguero, Ever Banega ,Ezequiel Lavezzi។

២.រដូវកាលជោគជ័យបំផុត & ឈ្នះពានបាល់មាស(Ballon D’or) លើកទី១

រដូវកាល ២០០៨-២០០៩ Messi ទទួលបានជោគជ័យជាច្រើន ដូចជា La Liga, Champion League, Copa del Rey Spanish Super Cup និង UEFA Super Cup ,Fifa Club World Cup ។ Messi បានលើកពានបាល់មាស Ballon d’Or លើក ទីមួយព្រមទាំងជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់UEFA ព្រមទាំងជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ La Liga ជាមួយគ្រាប់បាល់បញ្ចូលទី៣០គ្រាប់និងបង្ហាញខ្លួន ១០០ដងសម្រាប់ក្លឹប។

៣.ស៊ុតបញ្ចូលទី២គ្រាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រChampion League

Messi រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ២គ្រាប់ ដោយគ្រាប់បាល់ទី២ បានញ៉ាក់ដាច់កីឡាករ Real Madrid ៤រូប ដើម្បីត្រួសត្រាយផ្លូវទៅកាន់ការលើកពាន Champion League ជាលើកទី៣ក្នុងអាជីព។

៤. ឈ្នះពានច្រើនបំផុតនៅ La Liga

នៅឆ្នាំ ២០១០ Messi បានឈ្នះពានច្រើនបំផុតជាមួយBarcelona ពោលគឺ៥៦ពានហើយនៅឆ្នាំ ២០១០ Messi រកបានគ្រាប់បាល់រហូតដល់ទៅ ៤០ គ្រាប់/១រដូវកាលមុនពេល Cristiano Ronaldo រកបាន៤១ គ្រាប់នៅឆ្នាំ២០១១ហើយ Messiដដែលបន្តរកបានរហូតដល់ ៥០ គ្រាប់នៅរដូវកាលបន្ទាប់។

៥. រកគ្រាប់បាល់នាំមុខគេនៅLa Liga ក្នុងវ័យ ២៧ឆ្នាំ

Messi បានបង្កើតកំនត់ត្រាជាកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតនាំមុខគេនៅ La Liga នៅពេលដែលរូបគេមានវ័យត្រឹមតែ ២៧ឆ្នាំនិង ៥ខែប៉ុណ្ណោះ និងបំបែកកំនត់ត្រាច្រើនជាងកីឡាកដទៃទៀតដែលកីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបំបែក។

៦.ឈ្នះពានបាល់មាសលើកទី៦

Messi ខកខានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រពានរង្ចាន់ Champion league គិតចាប់តាំងពីឆ្នាំ២០១៥ មក តែទោះយ៉ាងណាក្រោយខកខានឈ្នះពានបាល់មាស(Ballon D’or) រយៈពេល៤ឆ្នាំ Messi បានយកឈ្នគូប្រជែងដ៏ស្វិតស្វាញច្រើនឆ្នាំគឺ Cristiano Ronaldo។
ប្រភព៖ 90min