អតីតខ្សែប្រយុទ្ធ Barcelona និងជាឯកអគ្គរដ្ឋទូត Betfair កីឡាករ Rivaldo បានណែនាំ និងជម្រុញឱ្យអតីតក្លិបរបស់ខ្លួន ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar Junior ប្រសើជាងនាំយក Lautaro Martinez នៅពេលដែលទីផ្សារដោះដូរត្រូវបានបើកនៅចុងបញ្ចប់រដូវកាល La Liga នេះ។

វីរបុរសដែលបានជួយប្រេស៊ីលលើកពាន World Cup ២០០២ Rivaldo សារភាពថាៈ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Martinez ដែលកំពុងលេងអោយក្លឹប Inter Milan មិនមែនជាជម្រើសនិងជាដំណោះស្រាយវិបត្តិខ្វះខ្សែប្រយុទ្ធរកគ្រាប់បាល់សម្រាប់ Barcelona​ នាពេលនេះទេ។ លោកថាកីឡាកររួមជាតិ​ Neymar គឺជាគោលដៅយល់ឃើញរបស់ខ្ញុំក្នុងការពង្រឹងក្រុម Barcelona ។

បុរសវ័យ៤៧ឆ្នាំបន្តថាៈសម្រាប់ Lautaro ទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះហើយត្រូវការការអភិវឌ្ឍសមត្ថភាពបន្ថែមទៀតដើម្បីទទួលបានបទពិសោធន៍ក្លាយជាកីឡាករឆ្នើមនាពេលអនាគត។ សម្រាប់ហេតុផលខាងលើនេះ ខ្ញុំជឿថា Barcelona ត្រូវផ្តោតការនាំយក Neymar ត្រឡប់មកវិញដើម្បីពង្រឹងខ្សែប្រយុទ្ធពួកគេឡើងវិញ ។

ប្រភព៖ Sport