ក្រុម Man. Utd គួរដាក់អោយខ្សែបម្រើដែលមានស្រាប់គឺ Paul Pogba និង សមាជិកថ្មី Bruno Fernandes លេងនៅតំបន់ បម្រើកណ្តាលព្រមគ្នាដោយយោងតាមការលើកឡើងរបស់អតីតកីឡាករយុវជន​របស់​ក្រុម​បិសាច​ក្រហម លោក Jonathan Greening ធ្លាប់លេងបាន ១៤ ដងក្រោមការដឹកនាំរបស់លោក Sir Alex Ferguson អំឡុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១​។

កីឡាករអន្តរជាតិព័រទុយហ្គាល់ Fernandes បានបង្ហាញទម្រង់លេងជួយក្រុមបានច្រើន ពិសេសនៅតំបន់បម្រើកណ្តាល និង ប្រយុទ្ធ​ចាប់តាំងពីផ្ទេរពីSporting CP មកដល់ទឹកដីOld Trafford កាលពីខែមករា ស្របពេលសមាជិកជ័យលាភី World CUp ២០១៨ Pogba នៅមិនទាន់​បានបង្ហាញទម្រង់លេងជួយក្រុមអោយបានច្រើនបំផុតនៅរដូវកាលនេះដោយសារតែបញ្ហារបួស។

ធ្លាប់មានការសង្ស័យជាច្រើនលើកឡើងថាការមកដល់របស់កីឡាករវ័យ ២៥ ឆ្នាំFernandes ជាអ្នកជំនួសតំណែងកីឡាករ​អន្តរជាតិបារាំង​សម្រាប់ គម្រោងប្រើប្រាស់របស់លោក Ole Gunnar Solskjaer។ ប៉ុន្តែGreening បានបញ្ជាក់បន្ថែមថា​:ខ្ញុំចង់ឃើញគាត់​លេង​ចាប់ដៃគូ គ្នា​ជាមួយ Bruno ហើយគួរទុក Scott McTominay ឬ Fred សម្រាកសិន។ ខ្ញុំជឿថាពួកគេនឹងលេងបានល្អ។

ប្រភព:Goal