កំពូលខ្សែប្រយុទ្ធឆ្នើមCristiano Roanldo របស់ក្រុម Juventus បច្ចុប្បន្នទោះបីជាកំពុងសម្រាកជួបជុំជាមួយក្រុមគ្រួសារនៅ​ប្រទេសព័រទុយហ្គាល់នាទីក្រុងកំណើត Madeira ក៏ប៉ុន្តែ​តែម្ចាស់ពានបាល់មាស៥សម័យវ័យ៣៥ឆ្នាំរូបនេះ ទើបតែបានចំណាយ​ទឹកប្រាក់ ៨,៥ លានផោនទិញរថយន្តទំនើបបំផុតម៉ាក Bugatti Centodieci ដែលផលិតឡើងចំនួន ១០ គ្រឿងប៉ុណ្ណោះ​នៅលើសកល​លោកយោងប្រភពពីគេហទំព័រThe Sun ដកស្រង់ពី Bild មកចុះផ្សាយ។

បច្ចុប្បន្ន Ronaldo ក៏មានរថយន្តប្រណិតផ្ទាល់ខ្លួនប្រភេទនេះចំនួន២គ្រឿងផងដែរពោលគឺម៉ាក Bugatti Chiron និង Bugatti Veyron Grand Sport Vitesse ផងដែរ។រថយន្តម៉ូឌែលថ្មីនេះត្រូវបានគេជឿថាជាការផលិតដើម្បី​ផ្តល់កិត្តិយសដល់រឿងស្ថាបនិក ផលិតរថយន្តរបស់ក្រុមហ៊ុន Bugatti របស់ប្រទេសអាឡឺម៉ង់គម្រប់ខួប១១០ឆ្នាំផងដែរ ។
Centodieci មានម៉ាស៊ីន១៦ ចំណុះប្រេងម៉ាស៊ីន ៨ លីត្រនិងមានកម្លាំង ១៦០០ សេះច្រើនជាង Bugatti Chiron ១០០ សេះមានតម្លៃថ្លៃជាងរថយន្តម៉ូដែលមុន ៣ ដង។ហើយវាមានសមត្ថភាពអាចរត់បាន ០ទៅ ៦២ ម៉ាយល៍ក្នុងរយៈពេលត្រឹមតែ ២,៤ វិនាទីនិងឈានដល់ល្បឿនអតិបរមា ២៣៦ ម៉ែល /១ម៉ោង ស្មើនិង៣៧៩គីឡូម៉ែត្រ/១ម៉ោង។

ប្រភព:The Sun