ក្លិប Juventus កាលពីថ្ងៃសៅរ៍ បានប្រកាសថា ពួកគេបានកាត់ប្រាក់ខែកីឡាករ និងគ្រូបង្វឹករបស់ខ្លួនគឺលោក Maurizio Sarri ក្រោយពីរាល់កីឡាទាំងអស់ក្នុងប្រទេសអ៊ីតាលី ត្រូវបានផ្អាក យ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣ ខែមេសា ដោយសារតែការរាតត្បាតរបស់ជំងឺកូរ៉ូណា។

ក្លិបបានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ឥទ្ធិពលសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃការយោគយល់គ្នា បានឈានដល់ចំណុចវិជ្ជមានសម្រាប់ការកាត់ប្រាក់ខែ៩០លានអឺរ៉ូ (ស្មើនឹង១០០,៥លានដុល្លារអាមេរិក) សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០»។

មនុស្សច្រើនជាង១០០០០នាក់បានសម្លាប់ដោយសារតែជំងឺកូវីដ-១៩ ក្នុងប្រទេសអ៊ីតាលី ដែលជាចំនួនច្រើនជាងប្រទេសណាៗទាំងអស់។ ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ដែលបាននាំមុខក្រុមឈរលេខ២ Lazio ចំនួន១ពិន្ទុលើតារាងក្របខ័ណ្ឌ Serie A នៅមុនពេលផ្អាករដូវកាលនេះ បានបញ្ជាក់ថា ពួកគេបានយល់ព្រមចំពោះការកាត់ប្រាក់ខែចាប់ពីខែមីនា រហូតដល់ខែមិថុនា។

Juventus បានបន្ថែមទៀតថា រដូវកាលនេះ គួរតែបញ្ចប់នៅចុងឆ្នាំនេះ ខណៈដែលកីឡាករអាចនឹងទទួលបានចំណូលបន្ថែមទៀតនៅខែនៃការបើករដូវកាលឡើងវិញនោះ។ ក្លិប Juventus បានបញ្ជាក់ថា៖ «Juventus សូមថ្លែងអំណរគុណដល់កីឡាករ និងគ្រូបង្វឹកចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងគ្រាលំបាកមួយសម្រាប់គ្រប់គ្នា»៕

ប្រភពព័ត៌មាន៖ Channel News Asia