Harry Kane នៅតែមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្លឹប Tottenham ដោយសំអាងលើហេតុថាអាស្រ័យលើការវិវឌ្ឍរបស់ ក្លឹបអាចរីកចម្រើនបានឈានដល់កម្រិតណាបន្តទៀត។

ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលរបស់ក្លឹប Spurs ចាប់តាំងពីឆ្នាំ ២០០៤ ប៉ុន្តែនៅមិន ទាន់បានឈ្នះពានជាមួយក្លឹបនៅឡើយនោះទេ។ Kane បង្ហាញខ្លួនឈុតធំអោយក្លឹបនៅឆ្នាំ២០០៩ និងបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏គិតចាប់តាំងពីរដូវកាល២០១៣-២០១៤មកម្លេះ។

ក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍បានឈ្នះពានចុងក្រោយ ក្នុងឆ្នាំ ២០០៨ ក្រោយផ្តួល តោខៀវ Chelsea ២-១ នៅឯកីឡដ្ឋាន Wembley ដើម្បីលើកពាន League Cup មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុននិងជាលទ្ធផលជោគជ័យចុងក្រោយបំផុតនៅក្នុងការប្រកួតដ៏ធំ តាំងពីឆ្នាំ ២០០៨មក ។

កីឡាកដែលមានជំនាញប្រើជើងទាំងសងខាងវ័យ ២៦ ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លិបពីកុមារភាពរបស់ខ្លួនរហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែមិនទាន់បដិសេធសំណើរ ផ្ទេរចេញនោះទេខណៈរូបគេនៅរង់ចាំមើលពីស្ថានភាពក្លឹបបច្ចុប្បន្នថាក្រុមមានមូលហេតុ និង មហិច្ឆតាចង់ឈ្នះពានរឺអត់?។

ប្រភព៖ Goal