នាយកផ្នែកកីឡាក្លឹបយក្សអាហ្សង់ទីន Boca Juniors លោក Jorge Bermudez សង្ឃឹមថាក្លឹបនិងនាំយកតារាឆ្នើមក្រុម Paris Saint-Germain កីឡាករ Edinson Cavani មករួមក្រុមរបស់ពួកគេ ឆាប់ៗនេះ។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអ៊ុយរូហ្គាយជាមួយក្រុមជើងឯក Ligue១ បារាំង និងត្រូវផុតកំនត់នៅខែមិថុនា២០២០នេះ។មានពត៌មានជាច្រើនបានចុះផ្សាយពីការចាប់អារម្មណ៏លើអតីតកីឡាករក្រុមNapoli បន្ទាប់ពីរូបលោកបរាជ័យក្នុងការផ្ទេរទៅកាន់ក្លឹប Atletico Madrid កាលពីខែមករាកន្លងទៅ។

Cavani កីឡាករវ័យ ៣៣ ឆ្នាំនិងជាខ្សែប្រយុទ្ធមានកំនត់ត្រារកបានគ្រាប់បាល់ច្រើមបំផុតសម្រាប់ក្លឹប PSG ក៏មានប្រភពពត៌មានចុះផ្សាយថាជាគោលដៅផ្ទេររបស់ក្លឹបInter MiamiនៅលីកកំពូលអាមេរិកដែលមានលោកDavid Beckhamជាម្ចាស់ក្លឹប។

ក៏ប៉ុន្តែលោក Bermudez នៅតែជឿជាក់ថាក្លឹបដែលមានលោក Juan Roman Riquelme បច្ចុប្បន្នជាអនុប្រធានអាចនិងបញ្ចុះបញ្ជូល Cavani ផ្លាស់ទៅក្លឹបដែលមានមូលដ្ឋាននៅBuenos Aires ប្រទេសអាហ្សង់ទីនបាន៕