ភាគីពាក់ព័ន្ធសំខាន់ៗរបស់កីឡាបាល់ទាត់អង់គ្លេស នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីពិភាក្សាទៅលើជម្រើសផ្សេងៗ ដើម្បីសង្គ្រោះរដូវកាលមួយដែលត្រូវបានពន្យារពេលដោយសារតែការផ្ទុះរាតត្បាតរបស់លជំងឺកូរ៉ូណា។

យុទ្ធនាការក្របខ័ណ្ឌ Premier League ត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី៣០ ខែមេសា ដោយសារតែការឆ្លងរាតត្បាត ប៉ុន្តែ ឱកាសផ្សេងៗនៃការវិលទៅប្រកួតវិញនៅខែឧសផា ហាក់ដូចជាស្ថិតក្នុងភាពមិនច្បាស់។

ខាងក្រោមនេះគឺជាសេណារីយ៉ូផ្សេងៗសម្រាប់ការវិលទៅប្រកួតវិញរបស់ក្របខ័ណ្ឌ Premier League៖

លេងក្នុងកីឡដ្ឋានគ្មានអ្នកគាំទ្រ ជម្រើសមួយសម្រាប់ក្លិបផ្សេងៗក្នុងការលេងក្នុងទីតាំងអព្យាក្រឹតមួយ ឬទីតាំងកណ្តាល គឺការលេងនៅកីឡដ្ឋានគ្មានអ្នកគាំទ្រ ឬហៅថា កីឡដ្ឋានបិទជិត ដែលមានតែបុគ្គលសំខាន់ៗ និងក្រុមអ្នកផ្សាយបន្តផ្ទាល់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទីលានប្រកួត។

ត្រូវបន្តរង់ចាំដើម្បីលេងការប្រកួតផ្សេងៗ ដោយសារតែការជះឥទ្ធិពលយ៉ាងខ្លាំងរបស់វីរុសកូរ៉ូណាក្នុងសង្គមជាទូទៅ វាហាក់ដូចជាមិនអាចទៅរួចឡើយក្នុងការចាប់ផ្តើមរដូវកាលបាល់ទាត់ក្នុងពេលឆាប់ៗនោះ។ ស្របពេលដែលវីរុសកូវីដ-១៩ នឹងត្រូវកើនឡើងខ្ពស់នៅចក្រភពអង់គ្លេស នាខែមិថុនា មានន័យថា ការផ្អាកកីឡាផ្សេងៗអាចនឹងបន្តរហូតដល់ខែសីហា ឬកញ្ញា។

លុបចោលរដូវកាលនេះតែម្តង នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតសម្រាប់ក្របខ័ណ្ឌ Premier League ខណៈដែលក្លិបជាច្រើនចង់បោះបង់រដូវកាលបច្ចុប្បន្ននេះ តែម្តង៕

ប្រភពព័ត៌មាន៖ Channel News Asia