ក្លឹបយក្ស Boca Juniors បានបដិសេធមិនចុះកុងត្រាទិញយកខ្សែប្រយុទ្ធឆ្នើម Edinson Cavani នៅពេលកុងត្រារបស់កីឡាករកំពុងលេងអោយក្លឹប Paris Saint-Germain ឈានដល់ទីបញ្ចប់នោះទេ។ មូលហេតុគឺម្ចាស់ជើងឯកលីកកំពូលអាហ្សង់ទីន Superliga មានបញ្ហាប្រឈមផ្នែកហិរញ្ញវត្តុ ។

Cavani អតីតខ្សែប្រយុទ្ធក្រុម Napoli បានចំណាយពេល ៧ឆ្នាំរួមរស់ជាមួយក្លឹប PSG ដែលមានមូលដ្ឋាននៅទីក្រុង Paris រាជធានីរបស់ប្រទេសបារាំងស្របពេលកិច្ចសន្យារបស់កីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ៣៣ ឆ្នាំរូបនេះនឹងផុតកំណត់នៅខែមិថុនា២០២០ ខាងមុខនេះហើយ។

អាជីពបាល់ទាត់របស់ Cavani នៅកីឡាដ្ឋាន Parc des Princes ដោយឈ្នះពានរង្វាន់ក្នុងស្រុកសរុបចំនួន ១៨ និង ជាអ្នករកគ្រាប់បាល់នាំមុខគេ(Top Scorer) របស់ក្លឹបនៅពីលើអតីតកីឡាករ Zlatan Ibrahimovic ។

ប្រភព៖ Goal