ខ្សែប្រយុទ្ធឆ្នើម Jadon Sancho របស់ក្រុម Borussia Dortmund នឹងមិនសម្រេចចិត្តផ្លាស់ទៅក្រុម Man.Utd នោះទេប្រសិនក្រុមបិសាចក្រហមមិនមានកៅអីសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champion League នៅរដូវកាលក្រោយ នៅរដូវកាលក្រោយយោងប្រភពពីគេហទំព័រ The Sun បានចុះផ្សាយ។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសខាងលើបានចុះផ្សាយថាកិច្ចព្រមព្រៀងរវាងខ្សែប្រយុទ្ធអង់គ្លេសឆ្នើមSancho និង ក្លឹប​Man.United គឺស្ទើរតែឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណ៏ ខណៈ Man.Utd បានផ្តល់ប្រាក់ឈ្នួលដល់អតីតកីឡាករក្រុម Man.CIty ២៤ លានអឺរ៉ូក្នុងមួយរដូវកាល។

ក្របខ័ណ្ឌ Premier League បានពន្យាពេលប្រកួតដោយសារការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (Covid-១៩) ខណៈ Man.Utd នៅឈរលេខរៀងទី៥។ ដូច្នេះ Man.Utd ដឹងច្បាស់ថាត្រូវតែខិតខំធ្វើយ៉ាងណាបញ្ចប់រដូវកាលឈរក្នុងចំណោម​ក្រុមកំពូលទាំងបួន ដើម្បីធានាបានកៅអីនៅក្របខណ្ឌ Champion League ក៏ដូចជាធានាបានឪកាសផ្ទេរយក​កីឡាករអន្ត​រ​ជាតិអង់គ្លេសរូបនេះមកកាន់ទឹកដី Old Trafford បានដោយជោគជ័យ៕

ប្រភព:Be Socccer