កីឡាករក្លិប Bayern Munich បានវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទនេះជាលើកដំបូងចាប់តាំងពីយុទ្ធនាការប្រកួតក្របខណ្ឌ លីកកំពូលអាឡឺម៉ង់ Bundesliga ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី ១៣ ខែមីនាដោយសារតែការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមកូវីត១៩- ដែលបណ្តាលឱ្យមានផលប៉ះពាល់ជាខ្លាំងដល់ការប្រកួតបាល់ទាត់លីកកំពូលនៅតំបន់អឺរ៉ុបនិងជុំវិញពិភពលោក ។
សហព័ន្ធលីគបាល់ទាត់អាឡឺម៉ង់បានណែនាំឱ្យក្លឹបទាំងអស់មិនគួរហ្វឹកហាត់រហូតដល់ថ្ងៃអាទិត្យទី ៥ ខែមេសានេះហើយ ខណៈក្រុមការពារតំណែងជើងឯក បានស្វាគមន៍ការវិលត្រលប់មកហ្វឹកហាត់របស់កីឡាករជាក្រុមតូចៗចាប់ពីថ្ងៃច័ន្ទនេះតទៅ។
ប្រភព៖ 442
ក្លឹប Bayern Munich វិលមកហ្វឹកហាត់ជាលើកដំបូង
អត្ថបទទាក់ទង