តារាឆ្នើម Cristiano Ronaldo ត្រូវបានស្គាល់ថាជាកំពូលកីឡាករដ៏ល្បីល្បាញជាង១ទសវត្សមកនេះ និងតែងតែផ្លាស់ប្តូរឯកសណ្ឋាន នៅកំលុងពេលបញ្ចប់ការប្រកួតជាមួយគូបដិបក្ស។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យបានបង្ហើបពីអារម្មណ៏ពិតនិងរំលឹកពីអតីតកាលដែលរូបគេមិនចូលចិត្តចំពោះកីឡាករក្លឹប Roma បន្ទាប់ពីរូបគេលេងក្នុងនាមកីឡាករ Man.Utd បន្ទាប់ពីក្រុមទាំងពីរជួបប្រកួតគ្នានៅ Champions League ក្នុងឆ្នាំ ២០០៧ ខណៈ Man.Utd ឈ្នះនៅវគ្គ ៨ក្រុមចុងក្រោយដោយឈ្នះសរុបទាំងពីរជើង ២ក្នុងលទ្ធផល ៨ទល់និង៣នៅ។

រំលឹកដល់ព្រឹត្តការណ៏កំលុងខែ ធ្នូឆ្នាំ ២០១៨ Ronaldo បន្ថែមថាៈ នៅពេលយើងនាំមុខ ៦-០ ពួកគេបានព្យាយាមបញ្ឈប់ និងរារាំងខ្ញុំដោយទង្វើរមិនគោរពលក្ខណ្ឌប្រកួតដូចជាទាញអាវជាដើម។

មានកីឡាករផ្សេងទៀត(Ronaldo មិនបានបញ្ជាក់ឈ្មោះ)បានគំរាមធ្វើបាបខ្ញុំ។ ដូច្នេះគ្មានកីឡាករក្នុងក្រុមរូបណាដែលខ្ញុំនឹងប្តូរអាវជាមួយនោះទេ ហើយក៏មិនចង់ប្តូរអាវពេលជួបប្រកួតជាមួយពួកគេនៅព្រឹត្តការណ៏ផ្សេងៗបន្តទៀតដែរ។

ប្រភព៖​ Sportbible