ចៅក្រមប៉ារ៉ាហ្គាយម្នាក់ កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យដោះលែងអតីតតារាឆ្នើមកីឡាបាល់ទាត់ប្រេស៊ីល Ronaldinho និងបងប្រុសរបស់គេ ឲ្យទៅឃុំខ្លួននៅក្នុងផ្ទះវិញ នៅឯសណ្ឋាគារមួយក្នុងទីក្រុង Asuncion។
លោក Judge Gustavo Amarilla បានប្រាប់អ្នកយកព័ត៌មានថា លោកបានបញ្ជាឲ្យបន្តឃាត់ខ្លួនឲ្យនៅតែក្នុងផ្ទះ នៅសណ្ឋាគារមួយសម្រាប់ Ronaldinho និងបងប្រុសរបស់គេ។
ពួកគេទាំង២នាក់ ត្រូវបានចាប់ឃ្លួនដាក់នៅពន្ធនាគារ កាលពី១ខែមុន ដើម្បីរង់ចាំការកាត់ទោសពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីចូលទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ មេធាវីជាច្រើននាក់របស់ជនជាប់ចោទទាំង២ បានដាក់ប្រាក់ធានារហូតដល់ទៅ១,៦លានដុល្លារអាមេរិក។
សេចក្តីសម្រេចនេះមានន័យថា បងប្អូនទាំង២នាក់ អាចចាកចេញពីពន្ធនាគាររបស់ប៉ូលិស ទៅកាន់សណ្ឋាគារមួយដែលរចនាតាមបែបអាណាគម នៅភាគកណ្តាលទីក្រុង Asuncion។ សណ្ឋាគារ Palmaroga ដែលមាន១០៧បន្ទប់ និងទើបតែត្រូវបានជួសជុល ក៏ដូចជាកែលម្អឡើងវិញ ត្រូវបានរចនាឡើងតាមបែបទសវត្សរ៍ឆ្នាំ១៩០០ រួមជាមួយនឹងការបញ្ចូលនឹងការតុបតែងដ៏រំភើប៕
ប្រភពព័ត៌មាន៖ Channel News Asia