ខ្សែការពារស្តាំក្រុមបិសាចក្រហម Man.Utd កីឡាករ Aaron Wan-Bissaka បានចាត់ទុកខ្សែប្រយុទ្ធក្រុមមេឃខៀវ Man.City កីឡាករ Raheem Sterling ជាដៃគូប្រឈមដ៏ស្វិតស្វាញបំផុតដែលរូបគេធ្លាប់ជួប។

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេស Sterling គឺជា សមាជិកដ៏សំខាន់នៃភាពជោគជ័យរបស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះព្រមជាមួយ ទម្រង់លេងមានការវិវឌ្ឍឈានឡើងគួរកត់សម្គាល់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Pep Guardiola ។

Wan-Bissaka អតីតខ្សែការពារក្រុមស្ទាំងខៀវCrystal Palace បានកោតសរសើរដល់កីឡា ករមិត្តរួមជាតិSterlingវ័យ ២៥ យ៉ាងខ្លីថាៈ គាត់ជាខ្សែប្រយុទ្ធ ដែលខ្ញុំពេញចិត្តបំផុត។ទាំងល្បឿន និង ការវាយសម្រុកគឺខ្ញុំពិបាករារាំងគាត់បំផុតពេលលេងប្រឈមគ្នាជាមួយគាត់។

Man.City និងក្លឹបគូប្រជែងMan.Utd បានជួបគ្នា ៤ ដងក្នុងរដូវកាលនេះ និង ទទួលបានលទ្ធផលស្មើគ្នា នៅវគ្គ ៤ ចុងក្រោយនៃពានរង្វាន់Carabao Cup៕

ប្រភព៖ Mirror