បរទេស៖ Aaron Wan-Bissaka កំពុងពិចារណាត្រលប់ទៅលេងអោយក្រុមជម្រើសជាតិកុងហ្គោ ប្រសិនជាមិនបានជាប់ជម្រើសជាតិ​អង់គ្លេសសម្រាប់យុទ្ធនាការប្រកួតជម្រុះព្រឹត្តការណ៏World Cup ២០២២នោះទេដោយយោងគេហទំព័រ The Atheletic បានចុះផ្សាយ។ទោះបីជាយ៉ាងណាក៏ដោយអតីតខ្សែការពារ Crystal Palace ដែលធ្លាប់បង្ហាញខ្លួនបាន១លើក សម្រាប់​ក្រុមអាយុក្រោម ២០ ឆ្នាំរបស់ប្រទេសកុងហ្គោ។

Man Utd star Aaron Wan-Bissaka set to snub England in favour of DR Congo  international call-up in latest Southgate blow

កីឡាករវ័យ២៣ Bissaka ខ្សែការពារស្លាបស្តាំរបស់ក្លិបបិសាចក្រហម​Man.Utd នៅមិនទាន់បង្ហាញខ្លួនចូលលេង​អោយក្រុមឈុតធំរបស់គ្រូបង្វឹកលោក Gareth Southgate នៅឡើយទេ បើទោះបីជា ធ្លាប់ត្រូវបានកោះហៅ​ម្តងរួច​មកហើយប៉ុន្តែរូបគេត្រូវបានខ្លួនចេញដោយសាររបួស។

Manchester United'a Aaron Wan-Bissaka will 'turn back on England for DR  Congo' if overlooked again | Daily Mail Online

បច្ចុប្បន្នអង់គ្លេសមានខ្សែការពារស្តាំជាច្រើនដែលមានសមត្ថភាពដូចជា Trent Alexander-Arnold របស់ Liverpool, Kyle Walker របស់ Man. City និង Kieran Trippier របស់ Atletico Madrid ស្ថិតក្នុងបញ្ជីអាទិភាព។យ៉ាងណាមិញWan-Bissaka ក៏ត្រូវប្រជែងជាមួយ Reece James របស់ Chelsea និង James Justin របស់ Leicester City ព្រមទាំងTariq Lamptey របស់ Brighton & Hove Albion សម្រាប់ តំណែងខាងលើនេះផងដែរ។ Wan-Bissaka បានចូលរួមជាមួយ Man Utd ក្នុងតម្លៃ ៥០ លានផោនកាលពីខែមិថុនាឆ្នាំ ២០១៩ ដោយ​ បង្ហាញខ្លួន​ចូល​លេង ៣៦ លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះដោយបង្កើតឪកាសបញ្ចប់ទី២លើក និងរកបាន ៣ គ្រាប់៕

 

ប្រភពព័ត៍មាន៖ Sportsmole