បរទេស៖ លោក Roy Hodgson បច្ចុប្បន្នគ្រូបង្វឹកក្រុម Crystal Palace បានជំរុញអោយកីឡាករ Aaron Wan-Bissaka រក្សាភាពអត់ធ្មត់របស់ខ្លួនមុនពេលសំរេចចិត្តថាចូលលេងអោយក្រុមជម្រើសជាតិណាមួយ។​

Hodgson Hails 'Humble' Wan-Bissaka - News - Crystal Palace F.C.

ទោះ​យ៉ាងណាអតីតគ្រូបង្វឹក​ក្រុមជម្រើសជាតិអង់គ្លេសសារភាពថារូបលោកចង់ឃើញខ្សែការពារស្លាបស្តាំរូបនេះ​ចូល​លេង​អោយ​អង់គ្លេស។ អតីតកីឡាករក្រុមស្ទាំងខៀវ Crystal Palace រូបនេះបានពិចារណាក្នុងការផ្លាស់ប្តូរក្រុមជម្រើសជាតិខ្លួនបន្ទាប់ពីធ្លាប់បង្ហាញខ្លួនលេង​អោយ​​សាធារណ​​​រដ្ឋកុងហ្គោក្នុងវ័យក្រោម២០ឆ្នាំក្នុងឆ្នាំ២០១៥ មុនពេលបង្ហាញខ្លួនចូលលេង​សម្រាប់​ក្រុម​តោកំណាច​អង់គ្លេស​នៅ​ឆ្នាំបន្ទាប់។

Roy Hodgson hopes Aaron Wan-Bissaka will choose to play for

ដោយសារតែ Aron wan-Bissaka ដែលមានដើមកំណើតនៅតំបន់ Croydon ចក្រភពអង់គ្លេសរូបនេះមានភាព​ប្រកួត​ប្រជែងខ្លាំង​សម្រាប់​តំណែងស្លាបខាងស្តាំ​ ក៏ព្រោះតែមានមិត្តរួមជាតិដែលមានសមត្ថភាពដូចជា Kyle Walker, Kieran Trippier, Trent Alexander-Arnold, Reece James និង Ainsley Maitland-Niles ជាដើមនោះ។ ទោះយ៉ាងណាលោក Hodgson មានការកោតសរសើរកីឡាករវ័យ ២៣ឆ្នាំដែលរូបលោកធ្លាប់ដឹកនាំថា បានអភិវឌ្ឍ​សមត្ថ​ភាព​គួរកត់សម្គាល់ និងរីកចំរើនខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer៕

 

ប្រភពព័ត៍មាន៖ Sportsmole