បរទេស៖ ខ្សែការពារស្តាំ Aaron Wan-Bissaka អាចនិងត្រូវក្លឹបធ្វើការផ្លាស់ប្តូរតួនាទីពីការពារស្លាបខាងស្តាំមកលេងមកលេងនៅ​ខ្សែការពារ​កណ្តាល​ជំនួស​វិញ​។​​កីឡាករវ័យ ២៣ ឆ្នាំរូបនេះចូលលេងអោយក្រុម Man Utd បានរហូតដល់ទៅ ៥៤ លើកគ្រប់ក្របខណ្ឌប្រកួតទាំង​អស់កាល​ពី​រដូវ​កាល​ចាស់ដោយរកបានគ្រាប់បាល់បញ្ចូលទី ២ គ្រាប់និង Assist  ៤ ដង។

Wan-Bissaka is the best one-v-one defender in the world' - Shaw hails Man  Utd's 'player of the season' | Goal.com

Bissakaមិនបានជាប់ជម្រើស២៦នាក់ដំបូងសម្រាប់ក្រុមលោក Gareth Southgate ក្នុងយុទ្ធនាការប្រកួត ពានរង្វាន់Euroឆ្នាំ​២០២០​នេះទេ។ប៉ុន្តែអតីតកីឡាករ Crystal Palace ដែលបានផ្លាស់មកទឹកដី Old Trafford ក្នុងតម្លៃកំនត់ត្រា ៥០ លានផោនក្នុងឆ្នាំ ២០១៩ កំពុងតែ​ត្រូវបានគ្រូបង្វឹកសញ្ចាតិន័រវេ​វ័យ៤៨ឆ្នាំរូបនេះ គ្រោងនិងដាក់អោយលេងនៅតួនាទីកណ្តាលដោយចាប់ដៃគូជាមួយប្រធានក្រុម​កីឡាករ​Harry Maguire យោងគេហទំព័រ The Sun បានចុះផ្សាយ។ប្រភពបន្តថា Man Utd​ ចង់អោយ Bissaka​ ចាប់យក​ឪកាសលេង​នៅ​តំបន់​ការពារ​កណ្តាល៣នាក់និងអាចមានលទ្ធភាពជួយគំាទ្រតំបន់បម្រើកណ្តាល៤នាក់ផងដែរ។

Man United news: Ole Gunnar Solskjaer wants Aaron Wan-Bissaka to try new  position | GiveMeSport

Man United កំពុងចាប់អារម្មណ៏ក្នុងការចង់បានខ្សែការពារ ម្នាក់ទៀតគឺ Kieran Trippier កំពុងលេងអោយក្លឹប Atletico Madrid ដើម្បី​មកសាកល្បងប្រជែងតំណែងរបស់ Bissaka នៅរដូវកាលថ្មី​ខណៈដែលតម្លៃខ្លួនខ្សែការពារសញ្ជាតិ​ជាតិអង់គ្លេសរូប​នេះគឺចន្លោះ​១៥ ទៅ​២០ លានផោន។ក្នុងនោះដែរខ្សែការពារPau Torresរបស់ក្រុមVillareal ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះដែលក្លឹបធ្លាប់ចាត់បញ្ចូលជាកីឡាករ គោលដៅនាំយកមករួមក្រុមដូចគ្នា៕

 

ប្រភពពព័ត៍មាន៖ Sportbible