លោក Jurgen Klopp បានផ្ញើរសារសម្តែងនូវអារម្មណ៍របស់លោក ក៏ដូចជាធ្វើការបន់ស្រន់ និងផ្ញើរក្តីស្រឡាញ់ទៅកាន់អ្នកគាំទ្ររបស់ក្លិប Liverpool នៅថ្ងៃគម្រប់ខួបទី៣១នៃឧប្បតិ្តហេតុបាក់កីឡដ្ឋាន Hillsborough។

ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup ឆ្នាំ១៩៨៩ រវាងក្រុម Liverpool និង Nottingham Forest មនុស្សចំនួន៩៦នាក់បានស្លាប់ នៅពេលដែលកៅអីអង្គុយក្នុងតំបន់ Leppings Lane End នៃកីឡដ្ឋានរបស់ក្លិប Sheffield Wednesday បានបាក់។

លោក Klopp បាននិយាយក្នុងសារជាវីដេអូមួយថា៖ «នៅថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសបំផុតសម្រាប់កីឡាបាល់ទាត់របស់យើងជារៀងរាល់ឆ្នាំ។ គម្រោងនេះ គឺសម្រាប់យើងក្នុងការជួបជុំគ្នានៅកីឡដ្ឋាន Anfield ប៉ុន្តែ ពេលនេះ វាមិនអាចរៀបចំបានឡើយ ប៉ុន្តែរឿងតែមួយដែលយើងអាចធ្វើឲ្យប្រាកដបាន គឺថា យើងស្ថិតក្នុងចិត្តគ្នាទៅវិញទៅមកជានិច្ច»។

លោកបានបន្ថែមទៀតថា៖ «ជឿខ្ញុំទៅ អ្នកទាំងអស់គ្នាតែងតែស្ថិតក្នុងចិត្តរបស់យើងជានិច្ច អ្នកមានកីឡាកររបស់យើង ហើយគ្រប់គ្នាស្ថិតក្នុងក្តីស្រឡាញ់របស់យើងជានិច្ច។ អ្នកទាំងអស់គ្នានឹងមិនដើរតែម្នាក់ឯងឡើយ»៕

ប្រភពព័ត៌មាន៖ Goal.com