ក្លិបតោខៀវ Chelsea កំពុងបញ្ចុះបញ្ចូល និងដាកសំណើរទៅក្លឹប Napoli គោលបំណងចង់បានខ្សែប្រយុទ្ធ Dries Mertens របស់ក្លឹប មករួមក្រុមរបស់ពួកគេ បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនផុតកិច្ចសន្យាជាមួយក្លឹបនៅចុងបញ្ចប់រដូវកាល SerieA ២០១៩-២០២០ខាងមុខ។

Chelsea បានសម្តែងការចាប់អារម្មណ៍ចង់បានកីឡាករអន្តរជាតិ ប៊ែលហ្សិករូបនេះអំឡុងពេលទីផ្សារដោះដូរកីឡាករបានបើកកាលពីពាក់កណ្តាលរដូវកាលពោលគឺនៅខែមករា២០២០ ប៉ុន្តែទីបំផុត Mertens សម្រេចបន្តលេងអោយ Napoli ដោយរកបានគ្រាប់បាល់៦ គ្រាប់និងAssist ៥ គ្រាប់ក្នុង ២១ ប្រកួតនៅរដូវកាលនេះមុនពេលព្រឹត្តការណ៏ប្រកួតត្រូវផ្អាកដោយសារមេរោគកូវីត-១៩។

ក្លឹប Inter Milan ក៏សម្តែងការចាប់អារម្មណ៏ចង់ប្រជែងជាមួយChelsea ដោយត្រៀមផ្តល់ប្រាក់ពលកម្មនឿយហត់ខ្ពស់ដល់កីឡាករវ័យ ៣២ ឆ្នាំរូបនេះដែលរកបានរកគ្រាប់បាល់ស៊ុត បញ្ចូលទី ១២១ គ្រាប់ក្នុងការប្រកួតគ្រប់ក្របខណ្ឌសរុបទាំងអស់ចំនួន ៣០៩លើកអោយ Napoli ក្រោយផ្ទេរពីPSV ក្នុងឆ្នាំ ២០១៣ ។

ប្រភព៖ Sportsmole