ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar របស់ក្លិប Paris St Germain បានបញ្ជាក់ថា ការមិនដឹងថា នៅពេលណាកីឡាបាល់ទាត់នឹងត្រូវរៀបចំឡើងវិញ កំពុងតែធ្វើឲ្យរូបគេមានការព្រួយបាម្ភខ្លាំង និងធ្លាក់កម្លាំង។ តារាឆ្នើមវ័យ២៨ឆ្នាំរូបនេះ កំពុងតែត្រៀមខ្លួននៅផ្ទះរបស់គេ ក្នុងប្រទេសប្រេស៊ីល ក្រោមការមើលថែរបស់លោក Ricardo Rosa ដែលជាគ្រូបង្វឹកផ្នែកកាយសប្បទាររបស់គេ មុននឹងរូបគេអាចវិលទៅប្រកួតវិញ។

បើទោះបីលោក Rosa ខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឲ្យរូបគេរក្សាបាននូវភាពរឹងមាំ និងសកម្ម តាមរយៈលំហាត់ប្រាណជាប្រចាំក៏ដោយ ប៉ុន្តែ Neymar បាននិយាយថា ការអសកម្មភាពក្នុងកីឡាបាល់ទាត់ ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា កំពុងតែ កំពុងតែធ្វើឲ្យរូបគេកើនទម្ងន់ជាងមុន។

កីឡាកររូបនេះបានឲ្យដឹងថា៖ «ការដែលមិនដឹងថា នៅពេលដែលយើងនឹងចូលលេងវិញ កំពុងតែធ្វើឲ្យធ្លាក់ចុះនូវកម្លាំង។ ខ្ញុំនឹកដល់ការលេង ការប្រកួត និងបរិយាកាសរបស់ក្លិប និងមិត្តរួមក្លិប PSG របស់ខ្ញុំ។ វាជាការផ្អាកសកម្មភាពដ៏យូរអង្វែងក្នុងកីឡាបាល់ទាត់»។

Neymar ដែលបានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ ក្នុងការបង្ហាញខ្លួន២២លើក សម្រាប់ក្រុម PSG នៅមុនពេលរដូវកាលនេះ ត្រូវបានផ្អាក កាលពីខែមីនា នោះ បានបន្ថែមទៀតថា៖ «ខ្ញុំប្រាកដចិត្តថា អ្នកគាំទ្រចង់ឃើញកីឡាករចូលលេងនៅលើទីលាន កាន់តែឆាប់ កាន់តែល្អ។ ខ្ញុំសង្ឃឹមថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងឆាប់ៗតាមដែលអាច»៕

ប្រភពព័ត៌មាន៖ Channel News Asia