ជាថ្មីម្តងទៀតក្រុមបិសាចក្រហម Manchester United បានកំណត់តម្លៃខ្លួនខ្សែបម្រើ Paul Pogba មកនៅត្រឹម ៧០លានផោនមុនពេលទីផ្សារដោះដូរកីឡាករនិងចាប់ផ្តើមបើកដំណើរការនៅពេលបញ្ចប់រដូវកាល។

គិតចាប់តាំងពីពេលចាប់ផ្តើមយុទ្ធនាការ Premier League ២០១៩-២០២០នេះ សមាជិកជ័យលាភីWorld Cup ២០១៨ រូបនេះត្រូវបានពត៌មានចុះផ្សាយជាញឹកញាប់ជាមួយទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹប Real Madrid និងអតីតក្រុម Juventus ក្នុងតម្លៃច្រើនជាង១០០ លានផោន។

Pogba បង្ហាញខ្លួនបាន៨ ប្រកួតប៉ុណ្ណោះសម្រាប់ Man.Utd គ្រប់ក្របខណ្ឌប្រកួត ខណៈដែលក្រុមបិសាចក្រហមមានជម្រើសនិងបន្តកិច្ចសន្យាបន្ថែម១២ខែទៀតលើកិច្ចសន្យាចាស់សម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ។

ទោះយ៉ាងណាបញ្ហាប្រឈមផ្នែក ហិរញ្ញវត្ថុ និងការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩បាន បណ្តាលឱ្យក្លឹបធំៗនៅតំបន់អឺរ៉ុបគោលបំនងបន្ធូរបន្ថយតម្លៃកីឡាករឆ្នើមរបស់ខ្លួនដើម្បីឱ្យសមនឹងតម្លៃនៅលើទីផ្សារ។ប្រភពពីគេហទំព័រDaily Star ការដាក់តម្លៃរបស់Pogbaខាងលើក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Inter Milan ផងដែរ ។

ប្រភព៖ Sportmole