ក្រុម Paris Saint-Germain កំពុងថ្លឹងថ្លែងនិងចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជើងចាស់ Karim Benzema មកកាន់ទឹកដី Parc Des Princes នៅរដូវកាលថ្មីខាងមុខនេះ។ ក្រុមម្ចាស់ជើងឯក Ligue1 បារាំងរំពឹងចង់សម្រេចការចរចារនាំយកកីឡាករអន្តរជាតិបារាំងរូបនេះមករួមក្រុមមុនយុទ្ធនាការប្រកួត ២០២០-២០២១ ចាប់ផ្តើម។

PSG មានបំណងចង់បានបេក្ខភាពខ្សែប្រយុទ្ធឆ្នើមមួយរូបដើម្បីជំនួសកីឡាករ រកគ្រាប់ បាល់ ច្រើន បំផុតរបស់ក្លឹប Edinson Cavani ដែល ត្រៀមចាកចេញពីក្រុមដោយគ្មានតម្លៃខ្លួន(Free Transfer)។

ទោះបីជាបច្ចុប្បន្នកីឡាករខ្ចីជើង Mauro Icardi បានបង្ហា្ញទម្រង់លេងល្អ តែក្លឹប ក៏មិនបង្ហាញពីឆន្ទៈក្នុងការចុះហត្ថលេខានាំយករូបគេពី Inter Milan ជាអចិន្រ្តៃយ៏នោះដែរ។ មាន ន័យថាក្លិបយក្សបារាំងមួយនេះបាន កំណត់គោលដៅខ្សែប្រយុទ្ធថ្មីអំឡុងពេលទីផ្សារដោះដូរនិងបើកនៅកីឡាកររដូវក្តៅនេះ។

ប្រភពពីគហទំព័រអេស្បាញ Mundo Deportivo បានចុះផ្សាយថាៈ PSG បានកំណត់គោលដៅខ្សែប្រយុទ្ធ Benzema ដើម្បីចាប់ដៃគូគ្នាជាមួយ Neymar និង Kylian Mbappe នៅតំបន់ប្រយុទ្ធ។

ទោះបីមានវ័យ ៣២ ឆ្នាំតែ Benzema នៅតែរកបានគ្រាប់បាល់ ១៩ គ្រាប់គ្រប់ក្របខណ្ឌប្រកួត(៤គ្រាប់នៅChampion League)ខណៈកិច្ចព្រមព្រៀងរបស់ខ្លួននៅ Bernabeu នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២៕