Bayern Munich បានកំនត់គោលដៅផ្ទេរយកកីឡាករ Dayot Upamecano ខណៈដែលក្រុមកាំភ្លើងធំ Arsenal ក៏សម្តែងចេតនាចង់បានខ្សែការពារកណ្តាលរូបនេះមករួមក្រុមរបស់ពួកគេរៀងខ្លួនផង ស្របពេលដែលកីឡាករអន្តរជាតិបារាំងរូបនេះ មានបំណងចង់ចាកចេញពីក្រុម Red Bull Leipzig នៅរដូវក្តៅនេះក្នុងតម្លៃប្រមាណ ៦០លានផោន។

ប្រភពពីគេហទំព័រ L’quipe បានឱ្យដឹងថាកីឡាករវ័យ ២១ឆ្នាំរូបនេះមិនទាន់សម្រេចចិត្តពីអនាគតរបស់គេបន្តនៅទឹកដី Bundesliga នៅឡើយទេខណៈក្លឹបធំៗ នៅអឺរ៉ុបត្រូវបានប្រភពខាងលើបន្តថា កំពុងតាមដានស្ថានភាពរបស់ Upamecano។

Arsenal ធ្លាប់ធ្វើការដេញថ្លៃកាលពីរដូវក្តៅមុនប៉ុន្តែមិនទទួលបានជោគជ័យ ខណៈក្រុមនៅលីកកំពូល Premier League បានចំនាយថវិកា ច្រើនបំផុតទៅលើ ការផ្ទេរយក ខ្សែប្រយុទ្ធស្លាបអន្តរជាតិកូឌីវ័រគឺ Nicolas Pepe ពីក្លឹប Lille មកជំនួសវិញ។

ប្រភព​​​​​​៖ Metro