បរទេស៖ Bayern Munich បានប្តេជ្ញាចិត្តផ្តួលគូប្រជែង Man Utd និង Liverpool ដើម្បីនាំយកខ្សែការពារកណ្តាល Dayot Upamecano ពីក្លឹប RB Leipzig មករួមក្រុមបន្ទាប់ពីខ្សែការពារម្នាក់គឺ David Alaba មានភាគរយខ្ពស់ក្នុងការចាក​ចេញពីក្លឹបទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯក La Liga គឺ Real Madrid ដោយគ្មានតម្លៃខ្លួននៅរដូវកាលនេះ។

Report: Bayern Munich ready to spend big on RB Leipzig's Dayot Upamecano -  Bavarian Football Works

កីឡាករអន្តរជាតិបារាំង Upamecano មានតម្លៃខ្លួនទិញផ្តាច់កុងត្រាប្រមាណ ៤២ លានយូរ៉ូ ខណៈ Liverpool និង Man United  ជាក្លឹបដែលបង្ហាញការចាប់អារម្មណ៏ចង់ចុះហត្ថលេខារូបគេនៅពេលបញ្ចប់រដូវកាលនេះ ។ទោះយ៉ាង​ណា​យោង​គេហមទំព័រ Bild បានចុះផ្សាយថាៈម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅតែព្យាយាម និង ហ៊ានចំណាយប្រាក់ដល់ទៅ ៣៧ លានផោន ប្រសិនជា Leipzig ព្រមបញ្ចុះតម្លៃខាងលើ។

Upamecano will reinforce to a 'big' team of Europe and won't be the Barça

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ២២ លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាល នេះដោយរកគ្រាប់បាល់​បញ្ចូលទី១គ្រាប់ នៅក្នុងក្របខ័ណ្ឌ Bundesliga៕

 

ប្រភពព័ត៍មាន៖ Sportsmole