បរទេស៖ ក្លឹបយក្សនៅអាល្លី FC Bayern Munich ចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែការពារឆ្នើមរបស់ RB Leipzig កីឡាករ Dayot Upamecano នៅខែមករានេះ។

Dayot Upamecano - Player profile 20/21 | Transfermarkt

Bayern Munich បានការជឿជាក់យ៉ាងខ្ពស់ថាខ្សែការពាររបស់ពួកគេ David Alaba នឹងមិនព្រមចុះកុងត្រាថ្មីជាមួយនឹងក្លឹបទេ ហើយខ្សែការពាររូបនឹងចាកចេញនាពេលផុតកុងត្រានារដូវក្តៅខាងមុខនេះ ខណៈលោក Hansi Flick ចាប់អារម្មណ៍ចង់បាន Upamecano មកជំនួសកន្លែងរបស់ Alaba។

Leipzig ready to sell Chelsea target Dayot Upamecano in the summer

បើយោងទៅតាមសារព័ត៍មាន Marca បានចុះផ្សាយថា Bayern Munich កំពុងចរចារជាមួយនឹងភ្នាក់ងាររបស់កីឡាករ Upamecano ដើម្បីនាំយកខ្សែការពាររូបនេះមកកាន់ទឹកដី Allianz Arena កំឡុងទីផ្សារដោះដូរខែមករានេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole