បរទេស៖ ក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែការពារឆ្នើម Dayot Upamecano របស់ RB Leipzig នៅពេលចប់រដូវកាលនេះ។

Dayot Upamecano signs new contract with the Bundesliga side RB Leipzig –  Afroballers

ខ្សែការពារវ័យ២២ឆ្នាំរូបនេះបានផ្ទុះពាក្យចរចាមរាមថានឹងផ្ទេរទៅកាន់ Manchester United រឺក៏ Liverpool កាលពីឆ្នាំមុន ប៉ុន្តែចុងក្រោយរូបគេបែរជាសម្រេចចិត្តចុះកុងត្រាថ្មីជាមួយនឹង RB leipzig ទៅវិញ។ ប្រសិនបើក្លឹបណាចង់បានកីឡាកររូបនេះ ពួកគេត្រូវតែចំណាយទឹកប្រាក់ផ្តាច់កុងត្រាដល់ទៅ៤០លានផោន ខណៈប្រធានក្លឹប RB Leipzig ក៏ទើបតែចេញមកបញ្ចាក់នាពេលកន្លងទៅថា Upamecano ទំនងជានឹងចាកចេញពី Leipzig នាពេលឆាប់ៗខាងមុខនេះ។

Report: FC Bayern München leap ahead in race to acquire Dayot Upamecano

បើយោងទៅតាម Daily Mail បានអោយដឹងថា Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយនឹងក្លឹបដូចជា FC Bayern Munich, Real Madrid និង Barcelona ក្នុងការចុះកុងត្រាយកកីឡាកររូបនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole