បរទេស៖ ក្រុមបិសាចក្រហម Man. United កំពុងត្រៀមចរចារនាំយក កីឡាករ Dayot Upamecano ខ្សែការពារកណ្តាលក្រុម RB Leipzig នៅរដូវក្តៅខាងមុខនេះក្រោយពីក្លឹបកំពូលតារាងនៅលីកកំពូលអាឡឺម៉ង់បានកំណត់តម្លៃមកនៅត្រឹមតែ ៣៨ លានផោនប៉ុណ្ណោះ។

Manchester United excited to see RB Leipzig defender Dayot Upamecano 'up  close', says Ole Gunnar Solskjaer, following summer transfer links to Old  Traffod

ប្រភពពីគេហទំព័រ The Times បានឲ្យដឹងថាក្លឹបបិសាចក្រហមបានវិលត្រលប់មកចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកខ្សែការពារកណ្តាលអន្តរជាតិបារាំង វ័យ ២២ ឆ្នាំរូបនេះឡើងវិញបន្ទាប់ពីរូបគេបានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំប៉ុន្តែក្លឹបបានសម្រេចទម្លាក់តម្លៃខ្លួនទិញផ្តាច់កុងត្រាពី ៤៥ លានផោនមក៣៨លានផោនប៉ុណ្ណោះ ។

Dayot Upamecano - Player profile 20/21 | Transfermarkt

មានន័យថា Upamecano អាចចាកចេញពីក្លឹប Leipzig ក្នុងតម្លៃ ៣៨ លានផោននៅចុងបញ្ចប់នៃរដូវកាលនេះប្រសិនរូបគេចង់ចាកចេញ៕

 

ប្រភពព័ត៍មាន៖ TheTimes