
លីកកំពូលហូឡង់ Eredivisie រដូវកាល២០១៩-២០២០ត្រូវបានលុបចោលដោយសារមេរោគកូវីត-១៩កំពុងរាតត្បាតស្ទើរតែទូទាំងទ្វីបអឺរ៉ុប។យ៉ាងណាមិញមិនមានក្រុមណាមួយត្រូវបានប្រកាសថាជាម្ចាស់ជើងឯក និងគ្មានក្រុមត្រូវបានជម្រុះចេញទៅលេងនៅលីកលំដាប់ទី២នោះដែរ។
នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានធ្វើការសម្រេចចិត្តខាងល់ើនេះឡើងរហូតដល់ខែកញ្ញា ២០២០ ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីត-១៩ន។ ក្រុមនាំមុខនិងជាក្លឹបការពារតំណែងជើងឯក Ajax និង AZ Alkmaar សុទ្ធតែមានពិន្ទុខ្ពស់នៅលើកំពូលតារាងប៉ុន្តែក្រុមទាំងពីរមិនមានឪកាសប្រជែងពានជើងឯកឡើយ។
Cambuur ដែលមាន ១១ ពិន្ទុដាច់នៅលើកំពូលតារាងលីកលំដាប់ទី២ក៏នឹងមិនត្រូវបានជាប់ដោយស្វ័យប្រវត្តិឡើងមកលេងនៅលីកលំដាប់ទី១ ហើយក៏គ្មានក្លឹបណាមួយនៅលីកកំពូលត្រូវបានកាត់ចេញនោះដែរ៕

ប្រភព:Sportbible
