លោក Roy Keane បាននិយាយថាក្រុមបិសាចក្រហម Manchester United ចាំបាច់ត្រូវចុះហត្ថលេខា​ខ្សែ​ការពារយ៉ាងហោចណាស់មួយរឺពីរនាក់បន្ថែមទៀតនៅពេលទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅនេះ។

អតីត​​ខ្សែបម្រើដ៏មានឥទ្ធិពលKeane បានអះអាងថាក្រុមរបស់លោក Ole Gunnar Solskjaer គួរតែ​ផ្តោត​ជាសំខាន់លើតំបន់ការពារទោះបីជាប្រភពពត៌មានចុះផ្សាយថាក្រុមចាប់អារម្មណ៏ចង់បានខ្សែបម្រើ Jadon Sancho របស់ Borussia Dortmund និង Jack Grealish របស់ Aston Villa មករួមក្រុម បន្ថែម​ទៀត​ក្តី។

Kane បានបង្ហាញពីភាពមិនទុកចិត្តលើខ្សែការពារឆ្វេង Luke Shaw ដែលត្រូវបានដាក់អោយលេងខុសតួនាទី ពេលខ្លះទោះបីជាពិតប្រាកដរូបគេលេងនៅតំបន់ការពារ តែក៏បានបង្ហាញទម្រង់លេងនៅតំបន់​បម្រើ​កណ្តាល​ម្តង​ម្កាលផងដែរ។

ថ្លែបប្រាប់គេហទំព័រ Sky Sports News អតីតខ្សែ​បម្រើ​ក្រុម​ជម្រើសជាតិអៀឡង់រូប​នេះ​បាន​បញ្ជាក់ថាៈ ក្រុមតែងត្រូវការខ្សែប្រយុទ្ធនៅដំណាក់​កាលចុងក្រោយ​នេះ។ ប៉ុន្តែ​ខ្ញុំនៅតែគិតថា Man. United ត្រូវការជាចាំបាច់ខ្សែការពារម្នាក់រឺពីរនាក់ទៀត។

Man.United ក៏មានទំនាក់ទំនងចុងក្រោយនេះថាចង់បានកីឡាករ Kalidou Koulibaly របស់ក្រុម Napoli ប៉ុន្តែការផ្ទេរនិងមិនទំនងជាអាចកើតមានឡើងមុនយុទ្ធនាការប្រកួតរដូវកាល ២០២០-២០២១ នោះទេ៕

ប្រភព:Sportsmole