Jordan Henderson បង្ហើបប្រាប់ពីមូលហេតុមិនបានផ្លាស់ប្តូរអាចពេលលេងប្រឈមជាមួយ កំពូលខ្សែប្រយុទ្ធ Lionel Messi ជាលើកដំបូងក្នុងអាជីព។Barcelona បានយកឈ្នះភ្ញៀវ Liverpool ៣ទល់០ ក្នុងការប្រកួតជើងទី ១ពានរង្វាន់ Champion League នៅកីឡដ្ឋាន Camp Nou កាលពីរដូវកាលមុន ក៏ប៉ុន្តែជើងទី ២ម្ចាស់ផ្ទះ Liverpool បានវាយបកផ្តួលភ្ញៀវ៤ គ្រាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ប្រធានក្រុមហង្សក្រហម Liverpool វ័យ ២៨ មិនបានចូលលេងការប្រកួតជើងទី ១ តែបានចាប់ផ្តើមការប្រកួត នៅជើងទី២ដោយចូលជំនួស Naby Keïtaនៅតង់ទី ១ ។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ប្រាប់មូលហេតុមិនព្រមប្តូរអាវជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល ក្រោយចប់ការប្រកួត ព្រោះរូបគេនឹកឃើញសម្តីលោក Roy Keane បានប្រាប់កំលុងពេលខ្លួនលេងនៅក្លឹប Sunderland ថា:ប្រសិនអ្នកស្នើសុំផ្លាស់ប្តូរអាវជាមួយកីឡាករណាម្នាក់ហាក់បីដូចជាអ្នកកោតសរសើរនិងស្ញប់ស្ញែងចំពោះរូបគេជាខ្លាំង។

Henderson បានប្រាប់ Dailymail Sport បន្តថាៈពេលនោះខ្ញុំគិតថា Allison ជាកីឡាករល្អបំផុតគាត់បានជួយសង្គ្រោះគ្រាប់បាល់ពីការស៊ុតរបស់គាត់ (Messi) ដែលមិនសូវមានឪកាសបង្ហាញសមត្ថភាព ។ការពិតជាក់ស្តែងពេលនោះទម្រង់លេងរបស់គាត់មិនរហ័សដូចធ្លាប់បានទស្សនាក្នុងទូរទស្សន៏នាពេលកន្លងមកសោះ។ទីបំផុតខ្ញុំ សម្រេចប្តូរអាវជាមួយ Suarez ពេលចប់ការប្រកួតព្រោះតែមូលហេតុគាត់ជាអតីតមិត្តរួមក្រុមដែលធ្លាប់លេងជាមួយគ្នានៅ Anfield ។

ប្រភព៖ Sportbible