បរទេស៖ ​ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson នឹងអាចអវត្តមានពីទីលាន​ប្រកួតរហូតដល់​ទៅ១២សប្តាហ៏ (៣ខែ) ដោយសារបញ្ហារបួសក្រលៀន។ កីឡាករវ័យ ៣០ឆ្នាំសញ្ជាតិអង់គ្លេសរូប​នេះចូល​លេង​បានត្រឹមតែ ៣០ នាទីប៉ុណ្ណោះក្នុងជំនួបជាមួយក្លឹបរួមទីក្រុង Evertonកាលពីសប្តាហ៏មុន។

Henderson 'surgery fears' could end his Liverpool season

គេហទំព័រ The sun បានចុះផ្សាយថាៈកីឡាករដែលលេងតួនាទីនៅខ្សែបម្រើកណ្តាល កំពុងប្រឈមមុខនឹងបញ្ហា​ក្រលៀនដែល​ធ្ងន់​ធ្ងរ​លើសពីការរំពឹងទុកទៅទៀត។​ ដូច្នេះរូបគេនឹងមិនអាចវិលត្រឡប់ទៅហ្វឹកហាត់​ពេញ​លេញ​វិញ​ទេរហូតដល់ចុងខែឧសភានៅដើមឆ្នាំប្រសិនបើលទ្ធផលនៅថ្ងៃព្រហស្បត្ត៏​បង្ហាញថាគាត់ត្រូវ​ការវះកាត់​។​មានន័យថា Henderson និងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល និង ត្រូវតស៊ូដើម្បីជាប់កៅអីមួយក្នុង​ក្រុម​ជម្រើសជាតិសម្រាប់ចូលរួមព្រឹត្តការណ៏ Euro នាពេលខាងមុខផងដែរ។

Klopp, Liverpool 'braced' as fear over damaging Henderson injury revealed

រយៈពេលប៉ុន្មានខែចុងក្រោយនេះ Henderson បានបំពេញតួនាទីយ៉ាងសំខាន់ជាខ្សែ​ការពារកណ្តាល​ក្រោយ​ពី​ម្ចាស់​ជើងឯកលីកកំពូលអង់គ្លេស មានវិបត្តិនៅតំបន់ខ្សែការពារយ៉ាងធ្ងន់ធ្ងរនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole