បរទេស៖ ការទាត់បាល់ពិន័យ១១ម៉ែត្រមិនបានចំគោលដៅរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Jordan Henderson គឺត្រូវបាន​រងការរិះគន់ពីសំណាក់ប្រិយមិត្តគាំទ្រជាមនុស្សអាត្មានិយមក្រោយខកខានបន្ថែមគ្រាប់បាល់នៅតង់ទី ២ ក្នុងជ័យជម្នះ ១-០  កាល ពីថ្ងៃ អាទិត្យលើក្រុមរ៉ូម៉ានី។

Jordan Henderson continues to take positive steps toward full fitness -  Liverpool FC - This Is Anfield

ទោះបីជាខ្សែប្រយុទ្ធឆ្នើមរបស់Man.Utdកីឡាករ Marcus Rashford មានឪកាសរកគ្រាប់បាល់នាំមុខមុន សម្រាប់ ក្រុមលោក​Southgate គិតត្រឹមនាទីទី ៦៨ មុនពេលវត្តមានរបស់Henderson ខ្សែបម្រើក្រុម Liverpool រូបនេះក្រោយពីអវត្តមាន រយៈ ពេល ៤ ខែបាន បង្កអោយមានការរិះគន់ជាខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសារហេតុផលមិ នត្រឹមត្រូវ របស់កី ឡា កររូបនេះ។

Jordan Henderson 'not bothered about silencing critics' for England as he  nears full fitness after making injury return ahead of Euro 2020

ការពិតខ្សែប្រយុទ្ធ Dominic Calvert-Lewin គឺជាអ្នកសម្រេចទីក្នុងការប្រកួតនេះ ប៉ុន្តែHenderson បានព្យាយាមជំនះដណ្តើមបាល់ ដើម្បីយកមកកាត់សេចក្តីដោយខ្លួនឯង។ការខកខានឪកាសរកគ្រាប់បាល់លើកទី១សម្រាប់ Henderson បាននាំអោយរូបគេក្លាយ​ជា​កីឡា​ករទី៤ដែល​បង្ហាញខ្លួនបាន៥៩ប្រកួតក្នុងនាមខ្សែបម្រើដែលមិនអាចរកគ្រាប់បាល់សម្រាប់ជម្រើសជាតិ បាននោះ៕

 

ប្រភពព័ត៍មាន៖ Goal